ក្តៅៗ ចប់ហេីយ លោក ហេងឡុង ត្រូវលោកទិត្យ វិច្ឆិការដាក់ចំៗរឿងកេងលុយសមាគមសិល្បៈ (មានវីដេអូ)

289

(ភ្នំពេញ)៖ ថ្មីៗនេះលោកអុឺម ជីវ៉ា បង្ហោះសារយ៉ាងចាក់ដោតទៅលោកហេង ឡុងនិងភរិយាថា អីយ៉ា.. គ្រាន់តែអោយជួយបកស្រាយបំភ្លឺ៩ចំនុចរឿងសមាគមសោះម៉េចក៏កើតក្តីក្តៅក្រហាយ ភ័យស្លន់ស្លោដល់ថ្នាក់ដាក់ពាក្យបណ្តឹងទាំងពីរនាក់គូរស្នេហ៍ចឹងណ៎ ជាទូរទៅសមាជិកក្រុមប្រឹក្សាគេមានសិទ្ធសួរតើ ហេតុអីបានជាខ្ញុំអោយបកស្រាយបំភ្លឺជាសាធារណៈអោយគេបានដឹងពីព្រោះ សិល្បករជាច្រើននិងមហាជនក៏គេចង់ដឹងដែរថា លុយចំនូលក្នុង១ឆ្នាំ ១៨មុឺនដុល្លារច្រើនណាស់។

តើចំនាយទៅណាខ្លះ?? ធ្វើអីខ្លះ ?? បកស្រាយទៅចប់បាត់ហើយ ម៉េចដល់ថ្នាក់ដាក់ពាក្យបណ្តឹងវើយអើយ…! បើមាសសុទ្ធបកស្រាយទៅអោយមហាជនគេបានគេបានដឹងលឺផង ។ ខ្ញុំយល់សប្តិយប់មិញថាលុយដែលគេយកមកជួយចាស់ជរាយកទៅថតកុនជិតអស់ហើយ ហើយខាតទៀត ឬក៏ដូចការយល់សប្តិរបស់ខ្ញុំ មិនពិតទេ អុឹមជីវ៉ា .. នេះខ្ញុំដេកយល់សប្តិទេណា?? តិចគ្រាន់តែយល់សប្តិខឹងយល់សប្តិពីនាក់គូរស្នេហ៍ទៀតចុះ ។

អាងអីបន្តិចប្តឹង អាងអីបន្តិចប្តឹង បើប្តឹងតែម្នាក់មិនអីទេ តែនេះប្តឹងពីរនាក់គូរស្នេហ៍ទាំងពីតែម្តងណ៎ លេងចឹងមិនយុត្តិធម៌ទេ ហាឡើងលេងពីរព្រួតមួយចឹងនោះ ចឹងបានគេហៅថាឆ្នាំងណាគ្របមែន។ អូ…រំលឹកបន្តិចបងប្រុសហេងឡុងនិងអ្នកបងចនចាន់ ស្គាល់ DJ អារីយ៉ាដែលស្លាប់ទៅហើយទេ បើចាំបានសូមជួយយក ដើម្បីអោយវិញ្ញាណក្ខគ្នាអស់ចិត្ត ។ Ok បើពីរព្រួតមួយទៅហើយ ចាំជួបគ្នានៅតុលាការចុះ ច្បាប់គឺច្បាប់ ពួកយើងត្រូវធ្វើតាមច្បាប់ គោរពតាមច្បាប់ដែលមានចែងក្នុងងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា coming soon..! ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា