ឳក សុគន្ឋកញ្ញា ធ្វើឲ្យអនាគតស្វាមីពេញចិត្តជាខ្លាំងក្រោយពីធ្វើរឿងមួយនេះហើយ!

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរឿងតែងខ្លួនរបស់នាងវិញ ឃើញថាតែងតែស្រស់ស្អាតជានិច្ច មិនថាចូលរូមកម្មវិធី និងដើរលេងកម្សាន្តនានានោះទេ។

ដោយឡែកថ្មីៗនេះកញ្ញា​ ឳក សុគន្ឋកញ្ញា បានដឹកដៃកុមារាវ័យ ១៤ឆ្នាំ ទេព ពិសិដ្ឋ ឲ្យបានសម្រេចបំណងលើកពាន The Voice Kids រដូវកាលទី២ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានការពេញចិត្តពេញថ្លើមពីមហាជនទូទាំងប្រទេស ជាពិសេសគ្រូបង្វឹក ឱក សុគន្ធកញ្ញា វាចាថា បេះដូងស្ទើរផ្ទុះចេញក្រៅពេលប្រកាសលទ្ធផល ពិសិដ្ឋ ជាប់ជ័យលាភី ដែលជាមួយគ្នានោះអនាគតស្វាមីរបស់ សុគន្ធកញ្ញា, អ៊ឹង សុខលី ក៏រីករាយញញឹមបិទមានមិនជិតដែរ។

ម្ចាស់ពានដែលមានការសាទរខ្លាំងផ្ទុយស្រឡះពីរដូវកាលទី១ ពេជ្រ ថៃ, កុមារាដើមកំណើតខេត្តសៀមរាប ទេព ពិសិដ្ឋ មិនត្រឹមតែលើកមុខមាត់ខ្លួនឯង និង ក្រុមគ្រួសារប៉ុណ្ណោះទេ គឺកុមារាម្នាក់នេះបានលើកមុខមាត់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ដែលល្បីថាមានទេពកោសល្លខ្ពស់ក្នុងការបង្ហាត់បង្រៀនកូនក្រុម ខណៈ The Voice Cambodia រដូវកាលទី២ កូនក្រុមរបស់នាង ឱក សុគន្ធកញ្ញា, ថែល ថៃ ក៏ទទួលបានពានពិភពលោក រួមជាមួយប្រាក់រង្វាន់១០០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រានៅហង្សមាសដល់សព្វថ្ងៃ ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here