២១ ថ្ងៃផ្លាស់ប្ដូរជីវិតជាថ្មីបែប360° version 2 ដោយ ម៉ែ រួយ

549

ជីវិតមួយនេះ គ្មានអ្នកណាល្អជាងអ្នកណានោះទេ គ្រាន់តែអ្នកខ្លះ ព្យាយាមបង្ហាញអារម្មណ៍របស់ពួកគេច្រើន ជាសាធារណៈ ហើយអ្នកខ្លះទៀត ព្យាយាមកប់អារម្មណ៍របស់ខ្លួន ឲ្យនៅក្នុងទ្រូងជាប់ជានិច្ច គ្មានថ្ងៃស្រាយចេញ ព្រោះគិតថា បញ្ហារបស់ពួកគេ នឹងមិនអាចដោះចេញបាន។

ភាពពិបាករបស់មនុស្ស មានគ្រប់ជំពូក ដែលមិនអាចបរិយាយបាន ហើយក៏មានតែខ្លួនឯងផ្ទាល់នោះទេ ដែលជួយខ្លួនឯង ដើម្បីឲ្យភាពលំបាកលំបិននេះ វាថយបន្តិចម្តងៗ។

តាមការពិត ភាពសប្បាយរីករាយ និងឲ្យខ្លួនយើង មានក្តីសុខ វាមិនមែនអាស្រ័យលើ ទ្រព្យសម្បត្តិ ច្រើនសន្ធឹកសន្ធាប់ ភាពល្បីល្បាញ មុខមាត់ស្រស់ស្អាតទេ តែវាមានវិធីតូចៗមួយចំនួន ដែលជួយឲ្យជីវិតរបស់អ្នកមានក្តីសុខ ក្នុងផ្លូវចិត្តបាន។ តោះនៅចាំអីទៀត ចូលមើល ២១ ថ្ងៃផ្លាស់ប្ដូរជីវិតជាថ្មីបែប360° version 2 របស់ ម៉ែ រួយ ខាងក្រោមនេះទាំងអស់គ្នា!