Thursday, January 27, 2022
Homeព័ត៌មានសិល្បៈក្រោយមានឈ្មោះជាស្ដ្រីមេម៉ាយជិត៦ឆ្នាំ ថ្ងៃនេះ សេន ចន្ដា ហៅស្រីអ៊ីត ធ្លោយមាត់និយាយរឿង...!

ក្រោយមានឈ្មោះជាស្ដ្រីមេម៉ាយជិត៦ឆ្នាំ ថ្ងៃនេះ សេន ចន្ដា ហៅស្រីអ៊ីត ធ្លោយមាត់និយាយរឿង…!

~

~

~

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ នេះ តារាកំប្លែងក្រុមនាយពាក់មី សេន ចន្ដា ហៅស្រីអ៊ីត បានស្ពាយឈ្មោះជាស្ដ្រីមេម៉ាយអស់រយៈពេល៥ឆ្នាំហើយ។ ប៉ុន្ដែនិយាយពីសម្រស់ និងសាច់ឈាមភភ្លឺថ្លាវិញ គឺមិនចាញ់តារាក្មេងៗស្រករក្រោយប៉ុន្មានឡើយ ហើយថ្មីៗនេះនាងក៏បានបង្ហើបពីជីវិតស្នេហាក្រោយដែរ។

~

~

~

ស្រីអ៊ីត ដែលបច្ចុប្បន្នមានកូនស្រីពេញក្រមុំជាមួយស្វាមីដើមទន្ទឹមនឹងខ្លួនហើយនោះ ប្រាប់ Sabay ថា រូបនេះអាចនឹងទទួលយកជីវិតស្នេហាក្រោយមួយទៀត ប៉ុន្ដែពេលនេះមិនទាន់គិតគូនៅឡើយព្រោះរវល់រឿងដំណើរការផ្នែកតន្ដ្រីសម័យផ្ទាល់ខ្លួន និងការងារសិល្បៈ ព្រមទាំងនៅទំនុកបម្រុងគ្រួសារ ដោយមានឪពុក-ម្ដាយចាស់ពីរនាក់ផង។

~

~

ស្រីអ៊ីត៖”ឥឡូវអត់ទាន់ចង់គិតហ្មង…គិតខំរកស៊ីសិន! សម្រាប់គូស្រករខ្ញុំមិនរើសទេបង សំខាន់ឲ្យគេចេះយល់ចិត្ដខ្ញុំទៅបានហើយ បើមានទៀត(ប្ដី)ខ្ញុំចង់រៀបការ…ដូចថាមិនធំពេក ហើយក៏មិនធំពេក ម៉ាសមរម្យ”។

បើគិតត្រឹមឆ្នាំ២០២២ ស្រីអ៊ីត មានវ័យ៤១ឆ្នាំហើយ ហើយកូនស្រីវិញមានវ័យ១៨ឆ្នាំហើយ។ គេសង្កេតឃើញថា ម្ដាយ និងកូនស្រី តែងតែទៅណាមកណាជាមួយគ្នា ហើយការតុបតែងខ្លួនទៀតសោតក៏មិនចាញ់គ្នាប៉ុនន្មានដែរ។ ការ្យនេះ ទើបធ្វើឲ្យអ្នកគាំទ្រខ្លះ រង់ចាំមើលថាតើរវាងម្ដាយ និងកូនស្រីដែលមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នា មួយណានឹងដល់គូមុន។

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments