គាំទ្រទេបងប្អូន? ឆ្ញាញ់ម្លេះទេទឹកត្នោតខ្មែរយើង

252

តើប្រិយមិត្តធ្លាប់ផឹកទឹកត្នោតខ្មែរយើងទេ? ក្រៅពីការទទួលទានទឹកត្នោតខ្មែរស្រស់ៗ ខ្មែរយើងក៏និយមយកទឹកត្នោតផ្អែមស្រស់ៗមកផលិតជាទឹកត្នោតជូរសម្រាប់ការទទួលទានជំនួសឱ្យគ្រឿងស្រវឹងដូចជាស្រា និងបៀរជាដើមផងដែរ។ ជាពិសេសឆ្ងាញ់ហើយចំណាយលុយតិចទៀតផង។

តាមឯកសារខ្លះបង្ហាញថាទឹកត្នោតជូរ ត្រូវបាន ផ្ទុកដោយជាតិស្ករ ប្រូតេអ៊ីន កាបូហាយដ្រាត(Carbohydrate) អាមីណូអាស៊ីត (Amino Acid) វីតាមីន C មេដំបែ (Yeast) ប៉ូតាស្យូម ស័ង្កសី ម៉ាញ៉េស្យូម ជាតិដែក  វីតាមីន B1, B2, B3 និង B6 ដែលសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពដែលអ្នកមិនធ្លាប់បានដឹង។ តោះស៊ែរម្នាក់មួយទៅវាមិនខាតអីនោះទេ គាំទ្ររបស់ខ្មែរយើង។