ពេជ្រ សោភា មានរឿងអី! ឈឺម្តងនេះទុកវាជាមេរៀន សំរាប់ម្តងជីវិត មិនបាច់ល្អដាក់អ្នកណាទាំងអស់

239

(ភ្នំពេញ)៖​ តារាចម្រៀង ពេជ្រ​ សោភា​ ដែលជាតារាស្រីល្បីមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា​ហើយ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ម្ចាស់បទ “បីឆ្កែទៅ រាំ” រូបនេះបច្ចុប្បន្នកំពុងតែមមារញឹកយ៉ាងខ្លាំងទាំងក្នុងវិស័យសិល្បៈ នឹងការលក់របស់ញុាំលើអនឡាញ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ពេជ្រ សោភា បានបង្ហោះសារមិនសប្បាយចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនាងបានសរសររៀបរាប់ថា៖ ឈឺម្តងនេះទុកវាជាមេរៀន សំរាប់ម្តងជីវិតមិនបាច់ល្អដាក់អ្នកណាទាំងអស់ ព្រោះខ្ញុំធ្វើល្អតែងតែបានទោសមកវិញ នាងខ្ញុំ pich Sophea មនុស្សរាល់ថ្ងៃគះរអោយខ្លាច។

តាមរយៈសារដែលបានបង្ហោះនេះត្រូវបានអ្នកគាំទ្រនឹងអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលខមមិនសួរដេញដោលដោយមិនដឹងថា ពេជ្រ សោភា​ កំពុងតែជួបរឿងខូចចិត្តអ្វីនោះទេ។

ជាការពិតណាស់មនុស្សខ្លះយើងខំធ្វើល្អដាក់គេ ខំជួយគេចុងក្រោយបែរជាមើលមិនឃើញអំពើរល្អរបស់យើង ហើយមានអ្នកខ្លះទៀតបែរជារមិលគុណយើងទៀតក៏មាន។ ដូច្នេះហើយមុននឹងជួយនរណាម្នាក់ត្រូវគិតជាមុនសិន ព្រោះមនុស្សសម័យនេះពិតជាគួរឲ្យខ្លាចណាស់ល្អតែនៅនឹងមុខ ល្អជាមួយយើងនៅពេលដែលបានផលប្រយោជន៍ពីយើងតែប៉ុណ្ណោះ។