អីយ៉ាស់! ទើបតែមានអាយុ ៦ឆ្នាំសោះក្នុងថ្ងៃខួបកំណើតឪពុកបានទិញកាដូ…

165

ពិតជាគួរឲ្យភ្ញាក់ផ្អើលទៀតហើយ ជាការធ្វើឱ្យល្បីទូទាំងពិភពលោកសូសៀល ក្រោយមហាសេដ្ឋីជនជាតិណៃជីរៀ ដែលរស់នៅឌូបៃ ដែលមានឈ្នោះថា ហិសម៉ៃឡា ម៉ុសតាហ្វា បានបង្កើតភាពអស្ចារ្យដោយបង្ហាញថាខ្លួន ជាអ្នកមាន ហើយប្រកាសប្រាប់ថាបានទិញផ្ទះល្វែងមួយខ្នងដ៏ធំឱ្យទៅកូនប្រុស ម៉ូហាំម៉ាត់ ម៉ុសតាហ្វា ជាកាដូថ្ងៃខួបកំណើតរបស់កូនប្រុសដែលមានអាយុ៦ឆ្នាំ។

មានមនុស្សច្រើនណាស់ដែលស្គាល់ ឌូបៃ ហើយមានមនុស្សតិចណាស់នៅលើពិភពលោកដែលមិនស្គាល់ ឌូបៃ ។ យើងអាចនិយាយបានថាទីក្រុង ឌូបៃ ជាទីក្រុងមួយដែលជាទីក្រុងទំនើប និងស្អាតបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុង ប្រទេសអារ៉ាប់ប៊ីសាវ៉ាដីតដែលជាប្រទេសមានប្រភពប្រេងដ៏ច្រើនលើសលប់នៅលើពិភពលោក ហើយប្រជាជនស្ទើរតែពេញប្រទេសជាអ្នកមាន មហាសេដ្ឋី មានប្រាក់ចាយមិនអស់។