ម្ហូបហាង គង់ ចាន់ស្រីមុំ ធ្វើឲ្យភ្ញៀវរាគជិត២០នាក់ ពេលនេះ ចេញមុខបកស្រាយព្រមទាំងសុំអភ័យទោសភ្ញៀវ…(មានវីដេអូ)

0
131

(ភ្នំពេញ)៖ រូបភាពបង្ហាញពីអ្នកនាង គង់ ច័ន្ទស្រីមុំ គេងនៅលើគ្រែពេទ្ ក្នុងសភាព​បង្ហាញ​ពី​អាការៈសុខភាពទន់ខ្សោយផងនោះតែដោយសារតែមានបញ្ហាបន្តិចបន្តួចកើតមានឡើងជាមួយមុខជំនួញថ្មីរបស់អ្នកនាង គង់ ចន្ទស្រីមុំ ទើបធ្វើឲ្យតារាស្រីរូបនេះអន្ទះសារ ទាមទារចង់ Live វីដេអូបកស្រាយរឿងមួយភ្លែត តាំងពីស្វាងពីថ្នាំសន្លប់ភ្លាមៗមកម្ល៉េះ ។

ដោយឡែកក្រោយរងការរិះគន់ ចំពោះមុខម្ហូបរបស់ខ្លួនរហូតដល់មានអតិថិជនបរិភោគរួចមានអាការៈរាករួស ក្រោយពីញាំអាហារនៅហាង momo food & drink និងសេវាកម្មទទួលភ្ញៀវដែល បុគ្គលិកខ្វះសុជីវធម៌របស់ គង់ ចាន់ស្រីមុំរួចមក ពេលនេះ ក្រោយពីត្រឡប់ពីព្យាបាលជំងឺ អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើការសុំអភ័យទោសជាសាធារណៈ ចំពោះការគ្រប់គ្រងហាងពុំសូវបានល្អ។ អ្នកនាងបាននិយាយថាហាងរបស់ខ្លួនទើបបើក ហើយបុគ្គលិក ផ្នែកសេវាកម្មពុំទាន់មាននៅឡើយ។ ដោយសារតែបុគ្គលិក សុទ្ធតែជាសមាជិកគ្រួសារ និងបុគ្គលិកហាង ខូស្មិកទិច។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

ជួបគ្នាជាមួយនិងបញ្ហាថ្មីៗ​ ដែលទើបនិងកើតឡើង🤯

Gepostet von Kong chansreymom am Dienstag, 13. November 2018

LEAVE A REPLY

Please enter your comment!
Please enter your name here