ឆៃ លីដាឡែន​ ផ្ទុះ​ប្រតិកម្ម​លើ​​អ្នក​លេង​បណ្ដាញ​សង្គម ខណៈ​ដែល​បញ្ចេញ​​ទស្សនៈ​រិះគន់រឿង…

0
198

(ភ្នំពេញ)៖ អ្នកនាង ឆៃ លីដាឡែន ថ្មីៗនេះ បានផ្ទុះប្រតិកម្មបង្ហាញអារម្មណ៍ មិនសប្បាយចិត្តលើការបញ្ចេញមតិ របស់បុរសម្ចាស់ Account Facebook ម្នាក់ ដែលបានទស្សនៈរិះគន់ លើការសម្តែងរបស់តារាចាស់ៗថា «បើអាយុច្រើនហើយ នៅតែខំប្រឹងសម្តែងដល់ពេលណាទៀត ព្រោះគ្មានអ្នកមើលនោះទេ»។ ជាប្រតិកម្មឆ្លើយតប ចំពោះការលើកឡើង របស់ម្ចាស់ Account Facebook ឈ្មោះថា «Veasna Prak» អ្នកនាង ឆៃ លីដាឡែន បាននិយាយថា «រាល់ការសម្តែងទាល់តែក្មេងៗ ទើបសម្តែងបានមែនទេ? ព្រោះតែគំណិតអាត្មានិយម របស់អស់លោកឯងអ៊ីចឹងហើយ ទើបបានជាវិស័យសិល្បៈរបស់ខ្មែរគ្មានអ្វីរីកចម្រើននោះ»

តារាចម្រៀងដែលធ្លាប់ជាប់បម្រាម របស់ក្រសួងវប្បធម៌ ជុំវិញការស្លៀកពាក់សិចស៊ី បញ្ចេញសាច់ខ្ចីស្រើបស្រាល កាលពីអំឡុពេលប៉ុន្មានឆ្នាំកន្លងមក អ្នកនាង ឆៃ លីដាឡែន បានរៀបរាប់ទៀតថា «បងប្អូននៅក្នុងហ្វេសប៊ុកទាំងអស់គ្នា ជួយមើលការនិយាយរបស់បុរសម្នាក់នេះបន្តិច ហើយជួយបញ្ចេញមតិម្នាក់មួយម៉ាត់ៗមក»

ជាងនេះទៅទៀត តារាស្រីអ្នកនាង ឆៃ លីដាឡែន និយាយទៀតថា «ដោយការគិតរបស់គាត់អ៊ីចឹង ទើបសិល្បៈខ្មែរយើងគ្មានអ្វីរីកចម្រើន ជាពិសេសសិល្បៈជើងចាស់ បើគាត់មិនគាំទ្រទេ ធ្វើម្តេចមានតួចាស់ ទៅហៅយកក្មេងលាបសក់ស្កូវមែន? គាត់គាំទ្រតែក្មេងៗអ៊ីចឹង ពេលថតយកតួក្មេងដាក់ស្កូវទៅហើយ ពេលហ្នឹងកុំបន្ទោះថា រឿងខ្មែរមិនល្អ នេះមកពីការគិតរបស់លោក?។ សូមអស់យោបល់ ហួសចិត្ត»

ស្របពេលដែលមានការបញ្ចេញប្រតិកម្ម របស់តារាស្រី អ្នកនាង ឆៃ លីដាឡែន នេះដែរ ភ្លាមៗនោះ មានអ្នកគាំទ្រ និងអ្នកសិល្បៈមួយចំនួនទៀត ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការលើកឡើងពីសំណាក់បុរសម្ចាស់ Account Facebook រូបនេះដែរថា «ជាគំនិតអាត្មានិយម ហើយហាក់មានចេតនា មើលងាយដល់អ្នកសិល្បៈចាស់ៗ ដែលមានសមត្ថភាព»

LEAVE A REPLY

Please enter your comment!
Please enter your name here