ចុម! ម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ ធ្វើរឿងមួយដែលនឹកស្មានមិនដល់… (មានវីដេអូ)

ក្រោយពីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 បានបញ្ចប់ទៅដោយរលូត ដោយមានការចូលរួមពីសំណាក់ Couch ទាំង ៣ បេក្ខជនមានសមត្ថភាពខ្ពស់ៗ និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ជាពិសេសក៏បានរកឃើញនៅម្ចាស់ពានហើយ គឺ នក្រុមរបស់ couch ឱក សុគន្ធកញ្ញា គឺ កុមារា ទេព ពិសិដ្ឋ បន្ទាប់ពីប្អូនទទួលបានសម្លេងសារគាំទ្រច្រើនដាច់គេ។

ដោយឡែកក្រោយពេលបញ្ចប់កម្មវិធីយប់មិញភ្លាម ទេព ពិសិដ្ឋ មិនចាំយូបានធ្វើរឿងមួយគួរឲ្យសរសើរមែនទែន ដោយប្អូនបានយកកាដូមួយចំនួនដែលខ្លួនទទួលបានកាលពីយប់មិញទៅផ្តល់ជូនប្អូនៗនៅ “សាលាដូងកោះដាច់” ក្នុងនោះប្អូនបានសរសេរនៅលើបណ្តាញគណនីហ្វេសបុករបស់ប្អូនថា៖

«កាដូរជាទឹកចិត្តបន្តិចបន្តួចសម្រាប់ប្អូនៗដែលសិក្សានៅ”សាលាដូងកោះដាច់” គឺជារង្វាន់ភេសជ្ជ:ដែល ខ្ញុំបាទ​ Tep Piseth ទទួលបានពីម្ចាស់ឧបត្ថមកម្មវីធីប្រលងចម្រៀង(The Voice kid Cambodia-2) កាលពីយប់មិញ!!»។ បន្ទាប់ពីដឹងបែបនេះ មហាជនពិតជាសរសើរដល់ទឹកចិត្តប្អូនជាខ្លាំង ថ្វីបើសប្បាយរីករាយនិងការឈ្នះពានមែន តែប្អូនមិនភ្លេចធ្វើអំពើល្អៗឡើយ៕

ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here