ក្រោយពី ទេព ពិសិដ្ឋ លើកពាន​ តើ ឳក សុគន្ធកញ្ញា និយាយអ្វីខ្លះពីបេក្ខជនរូបនេះ?

ភ្នំពេញ៖ ចូររួមត្រេកអរផងក្រោយរកឃើញគ្រាប់ពេជ្រ សិល្បៈជំនាន់ថ្មី ម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី២ គឺកុមារា ទេព ពិសិដ្ឋ កូនក្រុមរបស់កំពូលតារាចម្រៀងល្បីកញ្ញា ឱក សុគន្ធកញ្ញា កន្លងទៅមិនទាន់បានប៉ុន្មានម៉ោងផងក៏ទទួលបានការសាទរយ៉ាងគគ្រឹកគគ្រេងពេញបណ្ដាញសង្គមានទាំងការសុំថតរូបពោរពេញដោយក្ដីរីករាយទៀតផង។

ដោយឡែកក្រឡេកមើលលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរបស់ ឱក សុគន្ធកញ្ញា ដែល Coach របស់ម្ចាស់ជ័យលាភីក៏រំលេចនូវរូបភាពជាមួយកូនក្រុម អមពាក្យពេចន៍លើកឡើងថា«ក្នុងនាមជាគ្រូបង្វឹកមួយរូប សំខាន់រឺមិនសំ​ខា​ន់​ ឲ្យតែកូនក្រុមធ្វើបានល្អ ទទួលបានការគាំទ្រពីពុកម៉ែបងប្អូនគ្រប់គ្នាពិតជារំភើបណាស់ទៅហើយ…! »។

ក្នុងចេតនាបង្ហាញដល់មហាជនដឹងថាកូនក្រុមរបស់ខ្លួនមានសមត្ថភាពខ្ពស់នោះ គ្រូបង្វឹករូបនេះបន្ថែមទៀត​ថា​​«​ចុះទំរាំគាត់ទទួលបានភាពជោគជ័យក្នុងថ្ងៃដ៏អស្ចាមួយនេះទៀត គឺបេះដូងស្ទើរលោតចេញក្រៅ…ចូលរួមអ​ប​អរសាទរ បេក្ខជន ទេព ពិសិដ្ឋ ក្លាយទៅជាម្ចាស់ពានរង្វាន់រដូវកាលទី2 អរគុណខ្លាំងណាស់សម្រាប់សម្លេងសារគាំ​ទ្រដ៏មានអត្ថន័យរបស់ពុកម៉ែបងប្អូនដែលបានសម្រេចក្តីសុបិនរបស់បេក្ខជនដែលមានសម្ថភាពម្នាក់នេះក្នុងរដូវកា​ល​ទី​2​នេះ​»​។ ដោយ បរិយាកាសពិតជាកក្រើកដោយសម្លេងគាំទ្រយ៉ាងកងរំពងចំពោះរាត្រី ដ៏ពិសេសស​ម្រាប់​ការរកឃើញនូវគ្រាប់រូបនេះពិតជាធ្វើឲ្យ ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកពិតជាមានមោទនភាពខ្លាំងណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here