ក្រុមការងារចម្រុះ និងអាជ្ញាធរអប្សរា នាំគ្នារកមធ្យោបាយស្វែងរកចាប់កូនក្រពេី ដែលលោកជំទាវ ហ៑ុន សុីណាត បានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

179

(សៀមរាប)៖ ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បាបានចុះពិនិត្យកន្លែងដែលលោកជំទាវ ហ៑ុន សុីណាត បានលែងកូនក្រពេីចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​នៅប៉ែក​ខាងកេីត កាលពីប៉ុន្មានថ្ងៃមុន និងរកមធ្យោបាយធ្វើយ៉ាងណាតាមចាប់កូនក្រពេីនេះមកវិញ។

ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ ក្រុមការងារចម្រុះសម្រេចផ្តល់ភារកិច្ចជូនក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សហការជាមួយអាជ្ញាធរជាតិអប្សរាធ្វើការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់៕