កុំភ្លេចអាន! ហេតុផល​ទាំងនេះ ហើយ​ដែលអ្នក​គួរញ៉ាំ​អាហារ យឺតៗ​វិញហើយ

(សុខភាព)៖ មនុស្សយើងសព្វថ្ងៃកំពុងតែរស់នៅ ក្នុងពិភពមួយដែលកំពុងតែ ធ្វើដំណើរទៅមុខយ៉ាងលឿន។ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារអ្វីមួយដែលកើតឡើងយឺតៗ ហាក់បីដូចជារឿងដ៏ល្អមួយទៅវិញទេ ដូចជានៅពេលញ៉ាំអាហារជាដើម។ តើអ្នកមានដឹងទេថា ការញ៉ាំអាហារដោយមិនមានអារម្មណ៍ ប្រញ៉ាប់ប្រញ៉ាលនោះ មានប្រយោជន៍ច្រើនប៉ុណ្ណាទេ? ខាងក្រោមនេះ យើងនឹងបង្ហាញអំពីហេតុផលដ៏ល្អបំផុត ដែលអ្នកគួរតែព្យាយាមញ៉ាំអាហារ ឲ្យបានយឺតៗ និងកុំប្រញ៉ាប់ប្រញាល់៖

ជួយសម្រកទម្ងន់ ខួរក្បាលរបស់មនុស្សយើង នឹងដឹងថា ក្រពះមានអាហារពេញ ក្រោយពីញ៉ាំអាហារបាន ១៥ ទៅ២០នាទី។ ដូច្នេះបើសិនជាអ្នកធ្វើញ៉ាំអាហារលឿន រួចមុនពេលវេលាខាងលើ វាពិតជាពិបាកណាស់ ក្នុងការដែលខួរក្បាលកំណត់ដឹង ហើយក៏ពិបាកការពារកុំឲ្យឡើងទម្ងន់ដែរ។

ជំរុញដល់សុខភាពរំលាយអាហារកាន់តែល្អ ហេតុផលចំបងមួយ ដែលនាំឲ្យឈឺក្រពះនោះ គឺដោយសារតែអាហារចូលក្នុងក្រពះលឿនពេក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺអ្នកមិនបានទំពារអាហារបានម៉ត់ល្អ ដូច្នេះវាពិតជាដាក់សម្ពាធ កាន់តែខ្លាំងដល់ក្រពះដើម្បីកិនអាហារធំៗ។

រីករាយនឹងចំណីអាហារ សម្រាប់ពេលបច្ចុប្បន្ននេះ មិនមានមនុស្សច្រើនទេ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីញ៉ាំអាហារឡើយ ដូច្នេះបើសិនជាគេមានពេលវេលាតិចតួច នោះគេមិនបានមើលឃើញថា អាហាររបស់គេឆ្ងាញ់ប៉ុណ្ណាឡើយ ព្រោះកំពុងតែរវល់ញ៉ាំឲ្យលឿន អានត្រឡប់ទៅធ្វើការវិញ។ ផ្ទុយទៅវិញ បើសិនជាអ្នកប្រើពេលវេលាញ៉ាំវាយឺត និងយកអារម្មណ៍នោះ មកមើលនូវអាហារលើតុ ដែលអ្នកកំពុងតែញ៉ាំនោះ វានឹងធ្វើឲ្យអ្នកយល់ថា ខ្លួនឯងពិតជាមានមោទនភាពចំពោះអាហារទាំងនោះ ជាមិនខាន។

បំបាត់ស្ត្រេស តើអ្នកកំពុងតែជួបនូវជីវិត ប្រកបដោយភាពតានតឹងខ្លាំងមែនទេ? ចូរប្រាកដថា អ្នកបានប្រើប្រាស់ឱកាសមួយ ដើម្បីដោះស្រាយវាហើយ តាមរយៈការចំណាយពេលវេលា ពីរបីនាទីញ៉ាំអាហារលើតុយឺតៗ។ នេះដោយសារតែ ការទំពារអាហារមួយៗបានយ៉ាងល្អ រាងកាយអ្នកនឹងអាចទទួលបាន ជីវជាតិទាំងអស់ ហើយក៏ជួយសម្រួលដល់អាការៈតានតឹង និងស្ត្រេសបានទៀតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here