ពាក្យដែលមនុស្សស្រីមិនចង់ឮពីមនុស្សប្រុស

72

(ស្នេហា)៖ ភាសាកាយវិកាក្នុងការរស់នៅជាមួយគ្នាពិតជារឿងដែលចាំបាច់នឹងសំខាន់ក្នុងជីវិតរស់នៅក្នុងរង្វង់គ្រួសារ។ មនុស្សយើងចូលចិត្តស្តាប់ពាក្យផ្អែមល្ហែមនឹងចង់បានការលួងលោមពីមនុស្សដែលខ្លួនស្រលាញ់ជានិច្ច។

បើនិយាយពីមនុស្សស្រីវិញនាងតែងតែត្រូវការពាក្យលួងលោមពីមនុស្សប្រុសដែលនាងបានស្រលាញ់។ ហើយពាក្យសម្តីដែលមនុស្សស្រីមិនចង់ឮចេញពីមាត់មនុស្សប្រុសនោះគឺ៖

ទី១ «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ» មនុស្ស​ស្រី​ពពោះ​ឧស្សាហ៍​មាន​អាការៈ​វិល​មុខ ចុក​រួយ​ចង្កេះ ឬ​ឈឺ​ច្រើន ដូចនេះ​បើ​នាង​ឲ្យ​ប្ដី​ជូន​ទៅពេទ្យ គួរតែ​កំដរ មិន​មែន​បដិសេធ និង​ប្រើ​សម្ដី​សម្លាប់​ចិត្ត «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ»។ ឃ្លា​នេះ​អាច​ធ្វើឲ្យ​មនុស្ស​ស្រី​បាក់​ទឹក​ចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះទៀតផង។

២ «ឈឺ​ច្រើន​ណាស់»ប្រុស​ៗ​គ្មាន​ថ្ងៃ​យល់​ពី​អាការមនុស្ស​ស្រី​មាន​កូន​បាន​ឡើយ ដូចនេះ​ហើយ​អ្នក​ខ្លះ​ឈឺ​មិន​លោះ​ថ្ងៃ​ក៏​មាន។ ខ្លួនឯង​ក៏​មាន​ធុញថប់​នឹង​បញ្ហា​ជាច្រើន​នោះ​ដែរ តែ​បាន​ត្រឹម​ត្អូញត្អែរ​ប្រាប់​អ្នក​នៅ​ជិត​ខ្លួន​បំផុត សង្ឃឹម​មាន​ពាក្យ​លួងលោម តែ​បើ​នាង​ទទួល​បាន​ចម្លើយ​ថា «ឈឺ​ច្រើន​ណាស់» បង្ហាញ​ពី​ភាពសោះអង្គើយដូច​សម្លាប់គ្នា​ទាំង​រស់។

៣ «ធ្វើ​ខ្លួនឯង​ទៅ»ចំពោះ​ការងារ​ស្ត្រី​មាន​ភាព​អត់ធ្មត់​ខ្លាំង ទោះ​ជា​ពោះ​ធំ​ប៉ុនណាក៏​នៅ​តែ​ទៅ​ធ្វើ​គ្មាន​ភាព​រាថយ​ឡើយ ហើយ​បើ​និយាយ​ពី​ការងារ​ក្នុង​ផ្ទះ​វិញ ក៏​នៅ​តែ​អាច​បំពេញ​បាន​គ្មាន​ចន្លោះ​លើកលែង​តែ​ការងារ​ខ្លះ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ទើប​សុំ​ជំនួយ​ពី​ប្ដី។ តែ​បើ​សម្ដី​ដែល​នាង​ទទួល​បាន​ឲ្យ «ធ្វើ​ខ្លួនឯង​ទៅ» វិញ ម៉ាក់​ៗ​អាច​នឹង​ឈប់​ពឹង​ពាក់​រហូត ព្រោះ​សម្ដី​បែប​នេះ​ធ្វើឲ្យ​ឆ្អែត​ចិត្ត។