មាស សុខសោភា ទទួលបានការសរសើរពីអ្នកគាំទ្ររឿង..

146

(ភ្នំពេញ)៖​ តារាចម្រៀងស្រីដែលមានប្រជាប្រិយភាពនឹងមានទឹកដមសម្លេងផ្អែមពិរោះជាពិសេសបទបែបមនោសញ្ចេតនា​​ មាស សុខសោភា ទទួលបានការគំាទ្រនឹងចូលចិត្តជាច្រើនពីសំណាក់អ្នកគាំទ្ររបស់នាង។​ ពីតារាចម្រៀងដែលពីមុនយើងតែងតែឃើញថា មាស សុខសោភា ជាតារាម្នាក់ដែលសុភាព ស្រគន់ស្រគុំមិនសូវជាចេះបញ្ចេញសាច់ខ្ចីប៉ុន្មាននោះ តែពេលនេះមិនដូចមុនទេ។

តាមរយៈ MV ដែលនាងបានថតកន្លងមក នាងបញ្ចេញសាច់ខ្ចីមួយទំហឹងតែម្តងធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ព្រើតតែម្តងហើយម្នាក់ៗលាន់មាត់សឹងតែគ្រប់គ្នា វាជាលើកទីមួយដែលឃើញ អាយដលក្នុងចិត្តពួកគេស្លៀកពាក់សិចស៊ីបែបនេះ។

ដោយឡែកថ្មីៗនេះ មាស់ សុខសោភា​ ក៏ត្រូវបានអ្នកគាំទ្រលួចសរសើរនាងផងដែលថា នាងជាតារាម្នាក់ដែលពូកែក្នុងការថែរក្សារាងឲ្យនៅស្អាតដដែលទោះបីជាមានវ័យរាងច្រើនយ៉ាងណាក៏ដោយក៏សម្រស់នាងមើលទៅនៅតែស្អាតខ្លាំងដដែល។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!