លោកជំទាវ ម៉ាលីណា មានការព្រួយបារម្មណ៍ទៅលើឧកញ៉ា ឌួង ឆាយ ជាខ្លាំង ព្រោះគាត់ពិតជាហត់ខ្លាំងណាស់ ហេីយគាត់សូម្បីអង្គុយក៏គេងលក់ដែរ ព្រោះតែ…

236

(ភ្នំពេញ)៖ ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវលោក ឧកញ៉ា ឌួង ឆាយ បានដាក់ពាក្យបណ្ដឹង ប្ដឹងទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសថៃ ដែលបានធ្វើការព្យាបាលកូនរបស់លោក យ៉ាងធ្វេសប្រហែស បណ្ដាលឲ្យកូនរបស់លោក ទទួលរងសម្ពាធជំងឺរហូតមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ ក្នុងខណៈពេលនេះ លោកឧកញ៉ា ឌួង ឆាយ បានកំពុងស្ថិតនៅប្រទេសថៃ ដើម្បីរៀបចំឯកសារជាមួយមេធាវីរបស់លោក ក្នុងការប្ដឹងមន្ទីរពេទ្យនោះ។ ប៉ុន្ដែនៅប្រទេសគេ ការរៀបចំឯកសារមិនមែនមានភាពងាយស្រួលនោះឡើយ ដែលធ្វើឲ្យលោកឧកញ៉ា ឌួង ឆាយ មិនបានសម្រាកគ្រប់គ្រាន់នោះឡើយ។

បែបនេះហើយ ក្រោយពេលឃើញទិដ្ឋភាព លោកឧកញ៉ា ឌួង ឆាយ អង្គុយសម្រាកតាមកន្លែងសាធារណមក ធ្វើឲ្យភរិយារបស់លោកនោះគឺ លោកជំទាវ ម៉ាលីណា បានបង្ហោះសារយ៉ាងដូច្នេះថា៖”គាត់ហត់ណាស់ធ្វេីការរៀបចំឯកសាមុនពេលមកថៃនិងមកដល់ថៃប៉ុន្មានថ្ងៃនេះគឺគាត់អត់បានគេងគ្រប់គ្រាន់ទេត្រូវពិភាក្សាជាមួយពេទ្យនិង មេធាវីដេីម្បីរៀបចំគ្រប់យាំងសំរាប់បីថ្ងៃនេះឡេីងតុលាកា មកប្ដឹងនៅស្រុកគេវាមិនស្រួលទេពិបាកប្រេីពេលអស់ជិតបីឆ្នាំហេីយដេីម្បីប្ដឹងពេទ្យBumrungrat ចំណាយទាំងពេលវេលានិងថវិកាមិនតិចទេនិងគ្រប់យ៉ាងទោះហត់ខ្លាំងប៉ុណ្ណា ធ្វេីជាប៉ាគេដេីម្បីរកយុត្តិធម៌អោយកូនប្រុសត្រូវតែធ្វេីគ្រប់យ៉ាង។

ព្រោះពេទ្យនេះបានទុកកូនខ្ញុំចោល៨ម៉ោងទេីប មានការវះកាត់វាពិតជាសោកស្ដាយណាស់ សំណាងហេីយកូនខ្ញុំឆ្លងផុត ហត់ខ្លាំងណាស់ហេីយគាត់សូម្បីអង្គុយក៏គេងលក់ដែល អង្គុយរងចាំឡេីងតុលាកាកាត់ក្ដីបន្ត សូមវត្ថុសាកសិទ្ធនិងបារមីគ្រប់ទីកន្លែងសូមអោយរឿងក្ដីកូនប្រុសនាងខ្ញុំបានទទួលភាពយុត្តិធម៌នៅកំហុសដែលមន្ទីរពេទ្យមានកំហុសចំពោះកូន”។