(ភ្នំពេញ)៖ អ្នកនាង ភិន សុដាលីស ដែលជាកូនស្រីម្ចាស់ផលិតកម្មមហាហង្ស លោក​ អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មភាពយន្តមួយដ៏ធំនៅក្នុងស្រុក។ អ្នកនាង ភិន សុដាលីស បច្ចុប្បន្ននេះកំពុងតែប្រើជីវិតដ៏មានក្តីសុខនឹងសុភមង្គលជាមួយកូនស្រីតែមួយរបស់នាង ដែលក្រោយពីបានចែកផ្លូវគ្នាជាមួយនឹងលោក ប៉ែន ចំរ៉ុង រួចមកជីវិតនាងហាក់មានសេរីភាពនឹងស្នាមញញឹមឡើងវិញ។

ដោយឡែកអ្វីដែលមហាជនមានការចាប់អារម្មណ៍ទៅលើអ្នកនាង ភិន សុដាលីស នោះគឺរូបសម្រស់របស់នាងតែម្តង។ ថ្វីត្បិតតែមានងារជាអ្នកមេម៉ាយកូនមួយមែនពិតតែរូបសម្រស់របស់នាងនៅតែស្អាត ហើយស្អាតបែបប្លែកតែម្តង។

គួរបញ្ជាក់ផងដែលថា អ្នកនាង ភិន សុដាលីស ត្រូវបានគ្រួសារនាងយកចិត្តទុកដាក់នឹងតាមថែទាំជាខ្លាំង។ ដូចដែលយើងបានឃើញហើយថា លោក អ៊ិន សុភិន ដែលជាឪពុកដ៏ល្អមួយរូបបានមើលថែ អ្នកនាង ភិន សុដាលីស បានយ៉ាងល្អ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here