បែកធ្លាយ ទេព ពិសិដ្ឋ ឆាតដើរខ្ចីលុយគេពេញហ្វេសប៊ុកខណៈដែលសង្ឃឹមថានឹងត្រៀមលើកពាន!

(ភ្នំពេញ)៖ បេក្ខភាព ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនមិនថាវគ្គ The Blind Audition និងវគ្គ The Battles ហើយមកដល់វគ្គ​ Live Show ក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងណាស់ដែរ​។ ។

លើសពីនេះទៅទៀតបេក្ខភាពលេចធ្លោកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ទេព ពិសិដ្ឋ កំពុង​ក្រ​សោប​បានប្រជាប្រិយមិនធម្មតា ខណៈត្រូវគេមើលឃើញថា​អាចជា​ម្ចាស់​ពានរដូវកាលនេះត្បិតសមត្ថភាព​របស់​គេសាកសមជាតារាអាជីពឥតខ្ចោះ ប៉ុន្តែពេល​នេះ​បែរលេចឮថារូបគេកំពុងដើរឆាតទៅខ្ចីលុយ​គេតាមបណ្តាញ​សង្គមហ្វេសប៊ុក​ទៅវិញ។

ខណៈដែលឃើញគណនីហ្វេសប៊ុកមួយ​ឈ្មោះ Tep Piseth ប្រព្រឹត្តយ៉ាងដូចនេះ​ក៏ត្រូវបាន​អ្នកប្រើប្រាស់បណ្តាញសង្គម​ចេញមុខមក​ច្រានចោលដោយលើកថា «មិនមែនប្អូន ពិសិដ្ឋ ទេ ការពិត​មានជនខិល​ខូច​បង្កើត​​គណនីហ្វេសប៊ុក ដាក់រូប និងឈ្មោះប្អូនប្រុស ដើម្បីធ្វើ​អាជីវកម្មបោកប្រាស់ខ្ចី​លុយ​អ្ន​ក​ដទៃ​ប៉ុណ្ណោះ»។

ភ្លាមនោះគេក៏បានឃើញកូនក្រុមខ្លាំងរបស់ ឱ​ក សុគន្ធកញ្ញា រូបនេះបានតបសារខ្លីលើ​គណនី​ហ្វេសប៊ុកខ្លួន​យ៉ា​ង​ច្បាស់ៗថា «ពូកែម្ល៉េះបង Fake Account ហើយឆាតដើរបោក​ប្រាស់​​​លុយគេទៀត»។ ក្នុងនោះម្ចាស់​គណនី​ហ្វេសប៊ុកឈ្មោះ Si Noeun ក៏បានបន្ថែម​សារដាស់តឿនផងថា «ជនឆបោកលុយសម័យ​ថ្មីបងបង​គួរប្រយ័ត្ន​ទាំង​អស់គ្នា​គួរយល់​ហើយលុយពិបាករកណាស់កុំចង់ចាយ​លុយញើសឈាមអ្នកដទៃវាឆាប់ដេកគុក​ណាស់​មិន​ឆាតជាអក្សរតែឆាតសម្លេងតែម្ដងឆ្លាតដល់ហើយតែនៅចាញ់កម្រិតបងឆ្លាតជាង»។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

LEAVE A REPLY

Please enter your comment!
Please enter your name here