ស៊ែរចែកគ្នាដឹង!​ នេះជាការដាស់តឿនសារជាថ្មី! អ្នកជំនាញប្រាប់ថា បរិភោគគុយទាវ ឬមីជាប្រចាំប្រឈមមុខនឹងជំងឺទាំងនេះ (មានវីដេអូ)

205

(សុខភាព)៖ ការទទួលទានគុយទាវ ឬមីរសជាតិបង្គាក្រៀមដែលមានផ្ទុកជាតិខ្លាញ់ច្រើនអាចបង្កជាបញ្ហាច្រើនមុខ។តាមការស្រាវជ្រាវផ្នែកម្ហូបអាហារនៅតំបន់អាស៊ីត្រូវបានគេរកឃើញថា ចំពោះអ្នកដែលចូលចិត្តញ៉ាំគុយទាវ មីជាទៀងទាត់ក្នុងរយៈពេលយូរពួកគេងាយនឹងទទួលរងជំងឺលើសឈាម ជំងឺក្រិនសរសៃឈាម និងស្បូនជាងមនុស្សធម្មតា។

សម្រាប់មនុស្សចាស់ ឬអ្នកដែលមានប្រវត្តិ​ត្បាតសរសៃឈាមនោះត្រូវការយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ ព្រោះវាអាចមានគ្រោះថ្នាក់ខ្លាំងដល់តម្រងនោម។ គួរបញ្ជាក់ផងដែលថាគ្រឿងផ្សំគ្រោះថ្នាក់មួយទៀតនៅក្នុងមីបង្គា គឺអំបិល។ នេះត្រូវបានគេចាត់ទុកថាជា “សត្រូវ” នៃតំរងនោម។ បរិមាណអំបិលក្នុងគុយទាវបង្គាគឺខ្ពស់ណាស់ដូច្នេះវាប៉ះពាល់ដល់សុខភាពមនុស្សជាច្រើនក៏ដូចជាសកម្មភាពតំរងនោមរបស់យើង។

ដូច្នេះអ្នកដែលហូបមី គុយទាវ ជាប្រចាំងាយនឹងមានគ្រួសក្នុងតំរងនោមណាស់។ ការបរិភោគមីកញ្ចប់បណ្តាលឱ្យអ្នកកើនបរិមាណកាបូអ៊ីដ្រាត និងខ្លាញ់ច្រើនក្នុងសរសៃឈាម។ សារធាតុទាំងនេះពិតជាមិនល្អសម្រាប់រាងកាយ និងទំងន់របស់អ្នកទេ។ សារធាតុទាំងនេះបង្កើនមាតិកាខ្លាញ់កាឡូរីធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃការធាត់រួមជាមួយជំងឺដែលទាក់ទងដូចជាជំងឺសរសៃឈាមវ៉ែន ទឹកនោមផ្អែមឬកូលេស្តេរ៉ុលឡើងខ្ពស់ជាដើម។