ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​ថា​ មកដល់ពេលនេះ​ ការស្ថាបនា​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣ ពីសំណាក់​ក្រុមហ៊ុន​ចិន​ សម្រេច​បាន​ប្រមាណ៣០​ ទៅ​ ៤០​ ភាគរយ​ហើយ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ គង់​ វិមាន​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣ នេះ​ មានការ​សាងសង់​លឿន​ជា​ការ​ផែនការ​ ។លោក​បន្ត​ថា​ “យើង​កត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​ចិន​តែង​តែង​លឿន​ជា​ផែនការ​ ។

ដូច្នេះ​សម្រាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣ នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ស្របតាម​ការជំរុញ​ពីសំណាក់​របស់​រដ្ឋាភិបាល​ ​និង​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ដោយធ្វើ​យ៉ាង​មិច​ធ្វើ​ឱ្យ​បាន​លឿន​ តាម​ផែនការ​ ឬមុន​ផែនការ​” ។

លោក​បន្ថែម​ទៀត​ថា​ “យើង​ឃើញថា​ ខាង​ក្រុមហ៊ុន​កំពុង​ដុតដៃដុតជើង​សម្បើម​ណាស់​សម្រាប់​កសាង​ផ្លូវ​ដ៏​ខាន់​មួយ​នេះ​”។ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកអគ្គ​រដ្ឋ​ ទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ។

ផ្លូវ​ក្រ​វ៉ាត់​ ក្រុង​ទី៣​ ដែល​មាន​ប្រវែង​ជាង​ ៥០គីឡូម៉ែត្រ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​ ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​ ។

គម្រោង​ផ្លូវ​នេះ​ ចំណាយ​ថវិកា​សរុប​ប្រមាណ​ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​ ។ ការស្ថាបនា​ នឹង​ប្រើ​រយៈពេល៤២ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​៕ ប្រភព៖ propertyarea

LEAVE A REPLY

Please enter your comment!
Please enter your name here