(ភ្នំពេញ)៖ ក្រោយ​ពី​ផ្ទុះ​​រឿង​អាស្រូវ​ជាមួយ​មិត្តសម្លាញ់​ ថៃ នារីសុជាតា​ មិន​ទាន់​ស្ងប់ស្ងាត់​​ស្រួល​បួល​ផង​ពេល​នេះ​តារា​ចម្រៀង ពេជ្រ សូលីកា ត្រូវ​បាន​គេម្លាយ​ក្មេង​ស្រី​​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ម៉ី ជីង ដែល​មាន​មុខ​មាត់​ស្អាត​ Cute ដូច​នាង ខ្លាំង​ណាស់។ ក្នុងនោះយើងបានឃើញគណនីហ្វេសប៊ុកមួយបានសរសរបង្ហោះ​ថា៖

កូន​ធំ​ប៉ុណ្ណា​ហើយ​ឥឡូវ​គ្នា​នឹក​ឯង​ណាស់ យ៉ាង​ណា​ហើង​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​ លើក​នេះ​ឯង​សំណាង​ណាស់​​ដែល​បាន​ប្ដី​ត្រឹម​ត្រូវ មិន​ដូច​កាល​ទាក់​ទង​ប្ដី​គេនោះ​​។ គ្រាំ​ចិត្ត​ឥតអំពើ​បាន​កូន​មួយ​ហើយ​ដោះ​ដៃ តែ​មិន​អី​ទេ​​ព្រោះ​​ហែង បាន​ពីគេ​គួរ​សម​ដែរ​ ព្រោះ​យើង​ពូកែ​ទាក់​ទង​និយាយ​ចឹង ឈប់​ទៅ​រកគ្រូ​ប្រសិទ្ធី​សារិកលិនថោង​ហើយ​នៅ”។

ដោយឡែកជុំវិញ​រឿងរ៉ាវ​មាន​កូន​នេះ​ដែរ មិន​ដឹង​ថា​ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ​ព្រោះ​សាមី​ខ្លួន​មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បញ្ជាក់​បាន​ឡើយ៕​ គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ក្រោយពី ពេជ្រ សូលីកា បានភ្ជាប់ពាក្យរួចមកយើងឃើញថាមានការវាយប្រហារទៅលើតារាស្រីរូបនេះខ្លាំងមែនទែន។

LEAVE A REPLY

Please enter your comment!
Please enter your name here