(ស្រកស្អាង)៖ ផ្លូវលេខ ១១០ ស្ថិតនៅ ភូមិក្បាលកោះតូច​ ឃុំតាលន់​ ស្រុកស្អាង ខេត្តកណ្តាល បានបន្តបាក់ចូលទន្លេជាបន្តបន្ទាប់ត្រង់ចំនុច PK40 និងPK41 កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ហើយក្រសួង និងអង្គភាពពាក់ព័ន្ធកំពុងតែសិក្សាលទ្ធភាពធ្វើការដោះស្រាយ និងជួសជុលបន្ទាន់ ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះមានការយោគយល់អធ្យាស្រ័យ និងមានការប្រុងប្រយ័ត្ន។ សូមអរគុណ!

ក្នុងនោះយើងក៏ឃើញមានអ្នកលេងហ្វេសប៊ុកដែលមានផ្ទះដែលត្រូវជិះកាត់ផ្លូវដែលខូចនោះមានការព្រួយបារម្ភថាផ្លូវអាចនឹងបាក់ចូលទន្លេច្រើនជាងនេះទៀតបើមិនចាត់វិធានការឲ្យទាន់ពេលនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here