(ភ្នំពេញ)៖ កញ្ញា ពេជ្រ សូលីកា តារាចម្រៀងស្រីដែលលេចមុខសារជាថ្មី អន្រួនបេះដូងអ្នកគាំទ្រមិនតិចនោះទេតាមរយៈការសម្ដែងក្នុងបទចម្រៀង ជាពិសេស ជាមួយនឹង រឿងភាគថ្មីជាមួយនឹងដៃគូចាស់របស់ខ្លួនគឺលោក នីកូ មានចំនងជើងថា “អាពាហ៍ពិពាហ៍ចៃដន្យ” ដែលនឹងចាក់បញ្ជាំងនៅស្ថានីយទូរទស្សន៍ ហង្សមាសកន្លងមក។

ដោយឡែកក្រោយពីបានភ្ជាប់ពាក្យរួចហើយមិនទាន់បានប៉ុន្មានផងក៏ល្បីផ្ទុះរឿងមិនល្អជាច្រើនចំពោះ ពេជ្រ សូលីកា។ នៅលើបណ្តាញសង្គមហ្វេសប៊ុក អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន បាន​សរសេរបង្ហាញ​លើ​​ហ្វេសប៊ុកនាងឲ្យដឹង​ក្ដៅហុយៗបកអាក្រាតតារាថ្មីទ្រនំ​ហង្ស​មាស​ថា៖

«នាងស្រីស្អាតតែសំបក​ក្រៅ រកយកដបស្រាវ៉ៃខ្ញុំនៅក្លិបកាលពីប៉ុន្មានឆ្នាំមុន ឥឡូវ​ល្បីណាស់ ល្បីឡើងគួរអោយខ្លាច។ មិន​ដឹង​ជាប៉ុន្មានអ្នកទេដែលរង់ចាំមើល​វាមានថ្ងៃនេះ។ អរគុណម៉ាក់ហ្វី ជួយអោយបំណងប​ងបានសំរេច។ បញ្ជាក់ មិនដែល​ស្គាល់​ម៉ាក់ហ្វីនឹងទេណា ហើយក៏មិននៅ team ណាដែរ»។​ តើប្រិយមិត្តយល់យ៉ាងណាដែរ?

LEAVE A REPLY

Please enter your comment!
Please enter your name here