មនុស្សគ្រប់គ្នាតែងតែចង់បាននូវភាពជោគជ័យសម្រាប់ជីវិត និងសម្រាប់គោលដៅ ព្រមទាំងក្តីស្រម៉ៃរបស់ខ្លួន ។ ប៉ុន្តែទន្ទឹននិងនោះកែប្រែផ្នត់គំនិត ការគិតពិចារណារ ការស្តាប់មតិយោបល់របស់អ្នកដែលនៅជុំវិញខ្លួន ព្រមទាំងយកគំនិតល្អៗទាំងនោះយកមកអនុវត្តន៍ផងដែរ ទើបអ្នកអាចទទួលបានជោគជ័យទៅលើគោលដៅ និងក្តីស្រម៉ៃនោះបាន ។

បើយោងតាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី ដែលបានលើកឡើងនៅក្នុងបទសំភាសន៍មួយនាពេលកន្លង លោកក៏បានលើកឡើងថា ប្រសិនបើអ្នក ចង់អោយជីវិតទទួលបានជោគជ័យអ្នកត្រូវ ស្តាប់ត្រូវ គិតត្រូវ និងអនុវត្តន៍ត្រូវ ។ មតិដែលលោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងនេះគឺចង់ចែករំលែកផ្នែកចំនួន ៣ យ៉ាងគឺ ការស្តាប់ ការគិត និងការអនុវត្តន៍ ដែលមនុស្សគ្រប់គ្នាត្រូវតែមានដើម្បីអភិវឌ្ឍន៍ជីវិតអោយទទួលបានជោគជ័យ ។

១. ការស្តាប់:ការស្តាប់នេះគឺវាផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់អ្នក ហើយការស្តាប់ក៏ជះឥទ្ធិយ៉ាងខ្លាំងក្លាទៅលើការគិត និងផ្តល់អោយអ្នករីកចំរើនផ្នែកចំណេះដឹង ហើយអ្នកក៏អាចរៀនសូត្រពីទ្រីស្តីផ្សេងតាមរយះការស្តាប់ផងដែរ ។ ប៉ុន្តែបើតាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី លោកបានលើកឡើងថា ការស្តាប់ត្រូវគឺយើងស្តាប់យកតែចំណុចណាដែលល្អៗ ដែលពិសេសៗ និងទាក់ទងទៅនិង​ការងារ និងអាជីវកម្មដែលអ្នកធ្វើប្រចាំថ្ងៃ ហើយអ្នកយកមតិយោបល់ដែលល្អៗទាំងនោះទុកជាទុនសម្រាប់ថ្ងៃក្រោយ ។

២. គឺ ការគិតត្រូវ:ការគិតជាក៏ជាផ្នែកមួយដែលសំខាន់ផងដែរ ដែលអាចជួយ​អោយអ្នកផ្លាស់ប្តូរគំនិត និងផ្លាស់ប្តូរទម្លាប់ និងភាពអសកម្មមួយចំនួនដែលអ្នកបានធ្វើខុសនាពេលកន្លង ។ ការគិតត្រូវ គឺមានន័យថាអ្នកប្រើគំនិតនិងប្រាជ្ញាក្នុងការពិចារណារកផ្លូវដែលល្អៗ និងផ្លូវដែលត្រូវ និងផ្លូវដែលអាចធ្វើអោយអ្នកអាចរីកចំរើនបាននោះទើបការប្រសើបំផុត ។

៣. ការអនុវត្តត្រូវ: ការអនុវត្តត្រូវគឺមានន័យថាអ្នកធ្វើកិច្ចការ ឬអនុវត្តវិធីសាស្ត្រណាមួយអោយបានត្រឹមត្រូវតាមក្បួនច្បាប់និងអោយត្រឹមត្រូវបំផុត ។ ហើយម្យ៉ាងទៀតការអនុវត្តត្រូវគឺមានន័យថា អ្នកបានយកបទពិសោធន៍ផ្សេងៗដែលអ្នកបានរៀនសូត្រពីបុគ្គលល្បីៗ បុគ្គលជោគជ័យ ហើយយកមកអនុវត្តតាមអោយស្របនិងភាពជាក់ស្តែងដើម្បីជួយអោយខ្លួនអ្នកមានភាពរីកចំរើន និងប្រសើជាងមិននោះទើបហៅថា ការអនុវត្តត្រូវ ។

LEAVE A REPLY

Please enter your comment!
Please enter your name here