(ភ្នំពេញ)៖​ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់តារាស្រី ដែលបានឆ្លងកាត់មានឈ្មោះជា អ្នកមេម៉ាយតែជាស្ត្រីម្នាក់ដ៏រឹងមាំ នោះគឺអ្នកនាង សុខ​ សោម៉ាវត្តី ដែលជាពិធីការិនី និងតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព។ ថ្មីៗនេះ សុខ សោម៉ាវត្តី បានលេចវត្តមាន នៅក្នុងកម្មវិធីមួយ​ ដោយត្រូវបានគាស់កកាយខ្ទេចខ្ទីគ្មានសល់ ពីជីវិតពិតរបស់នាង តាំងពីចូលសិល្បៈដំបូងៗ ព្រមទាំងសាកសួរពីបញ្ហាដែលតារាស្រីរូបនេះបានឆ្លងកាត់កន្លងមក។

នាពេលនោះដែរ តារាស្រីមេម៉ាយ កូនមួយរូបនេះ បានបកស្រាយការពិត គ្មានលាក់បាំងចំណុចអ្វីនោះទេ ជាពិសេស នៅពេលនោះ នាងបានរៀបរាប់ទាំងទឹកភ្នែករលីងរលោង ពីភាពលំបាកពេលដែលត្រូវចិញ្ចឹមកូនស្រីតែម្នាក់ឯង គ្មានពេលវេលាសម្រាប់កូនគ្រប់គ្រាន់ និងត្រូវរងសម្ពាធពីមជ្ឈដ្ឋានជុំវិញជាច្រើនទៀតផង។

ប៉ុន្តែ យ៉ាងណាមិញ នៅពេលនេះ សុខ សោម៉ាវត្តី បានជួបបុរសដែលចេះយល់ចិត្ត និងស្រលាញ់មើលថែ ហើយនាងនៅតែអាចឈរជាបង្គោលគ្រួសារ និងមានឈ្មោះជាអ្នកម្ដាយដ៏រឹងមាំ គួរយកជាគំរូ ព្រមទាំងត្រូវបានហ្វេនៗ សរសើរមិនដាច់ពីមាត់នោះទេ៕ យ៉ាងណាមិញមកទល់នឹងពេលនេះយើងនៅមិនទាន់ឃើញអ្នកទាំងពីរសម្រេចចិត្តថានឹងចាប់ដៃគូគ្នាទៅមុខយ៉ាងណានោះទេ។

ដើម្បីឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here