មនុស្សស្រី៥​ប្រភេទ​នេះ បើមនុស្សប្រុសបានធ្វើជាប្រពន្ឋពិតជាសំណាង

94

ភាគ​ច្រើន​នារី​បច្ចុប្បន្ន​កំពុង​តែ​ច្រឡំ​ថា​មនុស្ស​ប្រុស​ស្រឡាញ់​តែ​ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី តែ​នេះ​វា​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ ព្រោះ​បុរស​ដែល​មាន​ភ្នែក​មុត​គេ​សម្លឹង​រក​មនុស្ស​ស្រី​ដែល​មាន​លើស​ពី​សម្រស់។ អត្ថបទ​ខាង​ក្រោម​នេះ​គឺ​បង្ហាញ​ពី​នារី​ដែល​បុរស​កំពុង​ដណ្ដើម​គ្នា​ចង់​បាន ៖

១. រហ័សរហួន និង​ឈ្លាសវៃ នារី​បែប​នេះ​​មាន​ភាព​ទាក់ទាញ​ម្យ៉ាង​ដែល​​ធ្វើ​ឲ្យ​មនុស្ស​​ប្រុស​មិន​ងាយ​ធុញ​ទ្រាន់ ព្រោះ​នាង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ។ នាង​​មិន​ងាយ​ចាញ់​បោក​អ្នក​ណា ហើយ​ក៏​មិន​ងាយ​នឹង​ឲ្យ​អ្នក​ណា​មក​ធ្វើ​បាប​នាង។ នាង​មាន​ភាព​រឹង​មាំ​មួយ​ដែល​អាច​ឲ្យ​នាង​លេចធ្លោ​ជាង​មនុស្ស​ស្រី​ដទៃ។ មនុស្ស​ប្រុស​ដែល​មាន​ភ្នែក​មុត​តែង​សម្លឹង​រក​មនុស្ស​ស្រី​ដែល​ឆ្លាត ព្រោះ​គេ​ដឹង​ថា​នាង​នឹង​ជួយ​ជ្រោមជ្រែង​ពួក​គេ​ឲ្យ​បាន​ខ្ពស់ និង​ងាយ​ស្រួល​រស់នៅ​ជាមួយ​គ្នា។

រូបតំណាង

២. ឯករាជ្យ និង​​ម្ចាស់​ការ​លើ​ខ្លួន​ឯង ចរិត​នាង​​មាន​ភាព​ច្បាស់​លាស់ មិន​ចូល​ចិត្ត​អែបអប​​ឬ​ដើរ​តាម​អ្នក​ណា​។ អាច​និយាយ​បាន​ថា​នាង​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មាន​គុណ​ស្រ័យ​មក​លើ​នាង ជួយ​នាង ឬ​ផ្គត់ផ្គង់​នាង​ទេ គឺ​នាង​ចង់​មាន​អ្វី​ជា​របស់​ខ្លួន។ ម្យ៉ាង​ទៀត​នាង​មាន​ភាព​​រឹង​មាំ និងមិន​ចូល​ចិត្ត​សូញសាញ​ច្រើន រអ៊ូ​ច្រើន​ពេល​ចេញ​ទៅ​ណា​មក​ណា។

៣. ​មានទឹក​ចិត្ត​ទូលាយ ជា​មនុស្ស​ស្រី​ដែល​តែងតែ​មាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​មួយ​ដែល​អាច​ឆាប​យក​បេះដូង​មនុស្ស​ប្រុស ហើយ​នាង​ជា​ថ្នាំ​រីករាយ​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​ញញឹម និងរសាយ​ពី​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន។ មនុស្ស​ប្រុស​ស្រឡាញ់​បំផុត​នារី​បែប​នេះ​ ព្រោះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ចង់​ក្បែរ​ដោយ​មិន​ធុញ​ទ្រាន់។ លើស​ពី​នេះ​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក៏​ជា​ចំណុច​ខ្លាំង​មួយ​ដែរ ព្រោះ​បើ​ចិត្ត​តូច​ចង្អៀត​ពេក ក៏​អាច​ធ្វើ​ឲ្យ​បុរស​មិន​ហ៊ាន​ចូល​ក្បែរ​ដែរ។

៤. មិនចេះឡូយឆាយហួសហេតុតែ ស្អាត​បែប​សាមញ្ញៗ កុំ​គិត​ថា​ការ​តែង​ខ្លួន​ខ្លាំង សិចស៊ី​គឺ​ជា​ភាព​ទាក់ទាញ​សម្រាប់​មនុស្ស​ប្រុស​នោះ ព្រោះ​បើ​គេ​ជា​បុរស​​ដែល​ភ្នែក​មុត​​គេ​មិន​សម្លឹង​រក​នារី​បែប​នោះ​ទេ។ គេ​ចង់​បាន​នារី​ដែល​ស្អាត​បែប​ធម្មជាតិ​​ មិន​ប្រើ​ការ​ Make up ខ្លាំង​បាត់​រហូត​បាត់​សម្រស់​ដើម និង​ភាព​ស្រស់​ស្អាត​ដែល​ខ្លួន​មាន​ពី​កំណើត។ ការ​រៀប​ចំ​ខ្លួន​បែប​សាមញ្ញៗ មិន​សិចស៊ី​ខ្លាំង​ពេក​មិន​លេង​ខ្លួន​ឆើតឆាយ​ពេក​នេះ​ទើប​ជា​ចំណុច​ខ្លាំង​មួយ។

៥.មានភាពស្មោះត្រង់ ​ក្នុង​រឿង​ស្នេហា​មនុស្ស​ស្រី​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ជាមួយ​រឿង​ស្នេហា​គឺ​ពិសេស​ណាស់​ក្នុង​ភ្នែក​មនុស្ស​ប្រុស​ ព្រោះ​ពួក​គេ​មិន​មែន​ចង់​បាន​នារី​ដែល​វក់វី រញ៉េរញ៉ៃ​ជាមួយ​រឿង​ហ្នឹង​ខ្លាំង​នោះ​ទេ។ លើសពី​នេះ​ចរិត​នាង​គឺ​មិន​ងាយ​នឹង​ទទួល​យក​អ្នក​ណា​ម្នាក់​មក​ទុក​ក្នុង​ចិត្ត​ឡើយ។ បើ​មាន​វិញ​មួយ​គឺ​ដឹង​មួយ មិន​មែន​ឲ្យ​គេ​ញ៉ែ​បាន​តាម​តែ​ចិត្ត​នោះ​ទេ។