(ភ្នំពេញ)៖មាន សូនីតា កើត​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ១៩៩០ មាន​បង​ប្អូន​ពីរ​នាក់​ជា​កូន​ពៅ ​មាន​ដើម​កំណើត​មក​ពី​ខេត្ត កំពង់ចាម មុន​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​ដូច​សព្វ​ថ្ងៃ​ ពី​ដើម​ឡើយ​ នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​គិត​ និង​មិន​ធ្លាប់​យល់​អ្វី​ទៅ​ជា​អត្ថន័យ​ពេញ​លេញ​របស់​ពាក្យ​ថា​ “ជីវិត” ។

ប៉ុន្តែ​អ្វីៗ​​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ​នៅ​ពេល​ដែល​នាង​បាន​ផ្លាស់​ប្ដូរ​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​ នៅ​ពេល​ដែល​នាង​បាន​បញ្ចប់​ថ្នាក់​​កម្រិត​ឧត្ដម​សិក្សា។ ដោយឡែកដូចដែលប្រិយមិត្តជាច្រើនបានស្គាល់នឹងបានដាក់ងារឲ្យនាងថារាជនីក្រមា ដែលកន្លងមកយើងតែងតែឃើញកញ្ញា មាន សូនីតា ចូលចិត្តស្លៀកពាក់សុភាពៗ។

ថ្មីៗនេះបើតាមការកត់សម្គាល់នៅចុងឆ្នាំ២០១៩ នេះ កញ្ញា មាន សូនីតា បានផ្លាស់ប្តូរទាំងស្រុងលើការស្លៀកពាក់នឹងស្ទាយ៍លេងខ្លួនមួយទំហឹងតែម្តង។ ជាក់ស្តែងរូបភាពជាច្រើនសន្លឹកបញ្ចេញសាច់ខ្ចី នឹងសិចស៊ីមិនចាញ់តារាស្រីៗផ្សេងៗទៀតនោះទេ។ ចង់ដឹងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here