កុំចុះចាញ់! អ្នកជាមនុស្សដែលអស្ចារ្យ នឹងឆ្លាតជាងគេ

339

(លើកទឹកចិត្ត)៖ តើប៉ុន្មានខែក្នុងឆ្នាំ ២០១៩ មកនេះតើជីវិតរបស់អ្នកមានប្រែប្រួលអ្វីខ្លះហើយ? ប្រែពីអាក្រក់ទៅជាល្អ ឬក៏ប្រែពីល្អទៅជាអាក្រក់? ប្រែពីអត់មានលុយទៅមានលុយចាយ? ហើយតើទំនាក់ទំនងស្នេហារបស់អ្នកយ៉ាងម៉េចដែរ?

អាចប្រាប់បានទេ ឬក៏និយាយពីអារម្មណ៍របស់អ្នកទាំងអស់គ្នាក្នុងខ្ទង់ខមមិនខាងក្រោមនេះ។ ហើយនិយាយពីអារម្មណ៍របស់អ្នកចេញមក បើគ្មានអ្នកណាគេចង់ស្តាប់ អ្នកនិយាយមកចុះទុកខ្ញុំជាអ្នកស្តាប់ ចាត់ទុកខ្ញុំជាមិត្តអ្នក ជាមនុស្សដែលតែងតែយល់ពីចិត្តអ្នកទៅ ពេលអ្នកបាននិយាយរឿងក្នុងចិត្តរបស់អ្នកចេញមកនោះអ្នកនឹងឈប់តានតឹង ហើយធូរស្បើយក្នុងអារម្មណ៍មិនខាន។

បើអ្នកមានរឿងអីមិនល្អគួរតែដោះស្រាយវា ហើយព្យាយាមដោះស្រាយវាឲ្យបានល្អជាទីបំផុត ខ្ញុំជឿថាអ្នកជាមនុស្សដែលពូកែជាងគេ ឆ្លាតជាងគេ គ្រាន់តែអ្នកមិនសូវក្លាហានតែប៉ុណ្ណោះ។ ចូរក្លាហានឡើង ចូរញញឹមឡើង ដើម្បីថ្ងៃថ្មីនឹងអនាគតដ៏មានបានរបស់អ្នក។​

ស្តាប់បេះដូងខ្លួនឯងឲ្យបានច្រើន ជាជាងស្តាប់សម្តីឥតបានការរបស់មនុស្សមួយចំនួនដែលចាំតែជាន់យើងពន្លិចទឹក ។ ក្នុងចិត្តក្នុងខួរក្បាលមិនត្រូវចុះចាញ់ជាដាច់ខាតត្រូវទន្ទិញពាក្យក្នុងចិត្តថា យើងជាអ្នកខ្លាំង អនាគតនៅក្នុងដៃរបស់យើង យើងជាអ្នកដឹកនាំខ្សែជីវិតយើង។ ជីវិតយើងថ្ងៃក្រោយទៅជាបែបណាគឺអាស្រ័យលើខ្លួនយើងតែម្នាក់គត។

រូបតំណាង