ក្នុងកិច្ចការងារណាក៏ដោយវាទាមទារឲ្យយើងអ្នកប្រព្រឹត្តមានការទទួលខុសត្រូវខ្ពស់ ក្នុងនោះមានទាំងការទទួលខុសត្រូវ ទាំងលទ្ឋផលជោគជ័យនឹងមិនជោគជ័យ។ ភាគច្រើនមនុស្សយើងតែងតែគេចវេសមិនទទួលខុសត្រូវនោះទេ ពេលដែលគេបង្កើតឲ្យមានបញ្ហាកើតឡើង ហើយតែងតែបន្ទោសទម្លាក់កំហុសដាក់អ្នកនេះអ្នកនេះ ឬក៏ដាក់បន្ទុកទៅលើរឿងផ្សេងដើម្បីគេចពីការទទួលខុសត្រូវ។ តែផ្ទុយមកវិញបើការងារនោះបានលទ្ឋផល បានផ្លែផ្កាជោគជ័យម្នាក់ៗត្បុលក្បាលគ្នាដណ្តើមយកស្នាដៃរៀងៗខ្លួន។

មនុស្សដែលមានការទទួលខុសត្រូវគេហ៊ានចេញមុខទទួលយកបានទាំងពីរទោះការងារដែលគេធ្វើនោះទទួលបានលទ្ឋផលមិនល្អក៏គេសុខចិត្តទទួល ហើយទោះការងារនោះជោគជ័យក៏ទទួលយកដោយក្តីរីករាយ។

មនុស្សដែលហ៊ាននិយាយសម្រេចកិច្ចការអ្វីជាមួយយើងហើយ គេបានគិតច្បាស់លាស់ណាស់មុននឹងគេនិយាយពាក្យថាព្រមជាមួយយើង ហើយគេក៏បានសម្រេចចិត្តនឹងទទួលយកលទ្ឋផលរួចជាស្រេចផងដែរ។ មនុស្សព្រមតាមសំណើររបស់យើងព្រោះក្នុងចិត្តគេគិតថាគេអាចធ្វើវាបាន គេអាចគ្រប់គ្រងវាបានហើយអ្នកមិនគួរសង្ស័យលើសមត្ថភាពរបស់គេនោះទេ។ ត្រូវចាំថាមនុស្សមានតម្លៃរបស់មនុស្ស ទំនួលខុសត្រូវលើកិច្ចការណាមួយវាពិតជារឿងដែលសំខាន់ហើយអាចសម្តែងនឹងបញ្ជាក់បានដែលថាតើមនុស្សដែលយើងកំពុងតែចរចាឬធ្វើការជាមួយមានការទទួលខុសត្រូវកម្រិតណា?

ពាក្យថាទំនួលខុសត្រូវវាសំដៅទៅលើរឿងច្រើនយ៉ាងមានដូចជា​ ទំនួលខុសត្រូវលើខ្លួនឯង ទំនួលខុសត្រូវលើគ្រួសារ ទំនួលខុសត្រូវ លើសង្គមសកម្មភាពដែលយើងបានធ្វើហើយត្រូវហ៊ានទទួលនឹងប្រឈមមុខដាក់វា នោះទើបហៅថាអ្នកមានទំនួលខុសត្រូវ។ ម៉្យាងវិញទៀតធ្វើជាមនុស្សកុំអាលឆាប់វាយតម្លៃរបស់គេឆាប់រហ័សពេក ព្រោះយើងបានស្គាល់គេច្បាស់ជាងខ្លួនគេនោះទេ៕

ពិសេសកុំប្រមាថគេថាគេមិដល់ខ្លួនគេមានសមត្ថភាពអន់ជាងយើង គេមិនអាចធ្វើបាន មនុស្សមិនត្រូវប្រៀបធៀបជាដាច់ខាត់បើអ្នកចង់រក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនយើង។

LEAVE A REPLY

Please enter your comment!
Please enter your name here