(ភ្នំពេញ)៖ ក្រោយពីបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំរួចមកយើងសង្កេតឃើញថា កញ្ញា សុខ ពិសី កាន់តែល្បីឈ្មោះនឹងមានការគាំទ្រយ៉ាងច្រើនដដែលពីសំណាក់អ្នកគាំទ្រ។ បើទោះបីជាមានតារាស្រីថ្មីៗទើបតែរះក្នុងវិស័យសិល្បៈក៏ដោយតែ កញ្ញា សុខ ពិសី ក៏អាចនៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងល្អ។

កញ្ញា សុខ ពិសី ត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកនាងថា ជាគ្រាប់ពេជ្រ មួយគ្រាប់ដ៏មានតម្លៃរបស់ផលិតកម្មសាន់ដេ ហើយក៏ជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ថែមទៀតផង។ ជារឿយៗយើងតែងតែឃើញតារាស្រីរូបនេះថតរូបបង្ហោះជាមួយប៉ារបស់នាង ដែលតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកកញ្ញា សុខ ពិសី ជាមន្ត្រីរាជការមួយរូបដែលមានតំណែងធំគួរសមក្នុងជួររដ្ឋាភិបាល។

គួរបញ្ជាក់ផងដែលថា កញ្ញា សុខ ពិសី នៅតែក្តោបឳកាសជាច្រើនក្នុងវិស័យសិល្បៈហើយយើងក៏ឃើញមានតាមបណ្តាក្រុមហ៊ុននឹងស្ពតពាណិជ្ជកម្មធំៗជាច្រើនបានទំនាក់ទំនងនាងឲ្យថតស្ពតពាណិជ្ជកម្មឲ្យ។ ក្រោយពីនេះ សុខ ពិសី ក៏មានទទួលថតឈុតសំអាងការផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here