មនុស្សស្រីមិនគួរឲ្យមនុស្សស្រីដឹងរឿងទាំងនេះកំឡុងពេលសេពគប់គ្នា

132

ក្នុងរឿងស្នេហាទាមទារឲ្យភាគីទាំងសងខាងមានភាពស្មោះត្រង់នឹងគ្នាដោយមិនលាក់លៀមឬកុហក់គ្នានោះទេ។ ក៏ប៉ុន្តែចំពោះមនុស្សស្រីបើកំឡុងពេលសេពគប់គ្នាជាមួយមនុស្សប្រុសរឿងទាំងនេះមិនគួរបង្ហាញឬប្រាប់គេលឿនពេកនោះទេ។

ទីមួយ៖ បញ្ហាផ្ទាល់ខ្លួន បើអ្នកទើបតែសេពគប់នឹងគ្នាមិនទាន់បានមួយឆ្នាំទេ ស្រី​ៗ​គួរតែ​កុំ​និយាយ​​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​ប្រាប់​ទៅ​ដៃគូ​អី។ ព្រោះ​រយៈពេល​នេះ​ទាំងពីរ​នាក់​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់ និង​​អាច​ប្រាកដប្រជា​ជាមួយ​គ្នា​រហូត ឬ​ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ទីពី៖ បញ្ហាក្នុង​គ្រួសាររបស់អ្នក នៅក្នុងអំឡុង​ពេល​ស្គាល់​គ្នា​ថ្មី​ថ្មោង ទោះ​សង្សារ​ជា​មនុស្ស​ពូកែ​លួងលោម​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​មិន​គួរ​យក​រឿង​ពិបាក​ចិត្ត​ក្នុង​គ្រួសារ​ទៅ​ប្រាប់​គេ​ដែរ។ ព្រោះ​អ្នក​ទាំងពីរ​មិន​ទាន់​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ ដែល​អាច​រៀបរាប់​រឿង​គ្រួសារ​ទៅ​គេ​បាន​ទេ។

ទីបី៖ ហាមដាច់ខាតប្រាប់លេខ​សម្ងាត់​ផ្សេង​ៗយុវវ័យ​សម័យ​នេះ​ភាគច្រើន​ ពេល​មាន​​សង្សារ​តែងតែ​ស្គាល់​ពី​លេខ​សម្ងាត់​ទូរស័ព្ទ ហ្វេសប៊ុក និង​លេខ​សម្គាល់​កាតអេធីអឹម គ្នា​ទៅ​វិញ​ទៅមក។ តែ​បើ​ទាក់ទង​គ្នា​មិន​ទាន់​ស្គាល់​ច្បាស់​ថា​មិត្ត​ប្រុស​ជា​មនុស្ស​​​ល្អ ឬ​អាក្រក់ គួរ​កុំ​ប្រាប់​គេ​ពី​បញ្ហា​នេះ​ល្អ​ជាង។

រូបតំណាង