(ភ្នំពេញ)៖​ ម្ចាស់បទ Original Song «អូនមិនអីទេ» ក្រោយពីចេញមួយបទនេះហើយល្បីមានការគាំទ្រច្រើន បានធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍សោះ តារាហ្វេសប៊ុកកញ្ញា Bee Yobo Bee ដែលជាអ្នកលក់ផលិតផលអនឡាញស៊ិចស៊ី និងល្បីឈ្មោះស្រាប់តែប្រកាសកែច្រមុះ ដើម្បីលើកសម្រស់បន្ថែមទៀតតែម្តង។

ក្នុងនោះនាងត្រូវគេឃើញលេចមុខនៅព្រលានយន្តហោះ និងឃើញលេចមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីផុសថាទៅកែច្រមុះតែប៉ុន្មាននាទី។ ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុកនាងបានសរសរថា៖

«ជូនពរខ្លួនឯងទៅកែច្រមុះថ្មី សង្ឃឹមថាទទួលបានជោគជ័យមកវិញ កើតមកជាមនុស្សស្រីមិនស្រួលចិត្តទេណា៎ គឺមិនអាចបោះបង់ភាពស្អាតបាន សំខាន់មុននឹងកែត្រូវពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់សិន កុំចេះតែធ្វេីៗខ្លាចប៉ះពាល់ដល់ថ្ងៃក្រោយ ចាំវះហើយ live ឱ្យទាំងអស់គ្នាមើល»។

LEAVE A REPLY

Please enter your comment!
Please enter your name here