(ភ្នំពេញ)៖​ ប្រិយមិត្តច្បាស់ជាបានស្គាល់ កញ្ញា​ ឌី លីកា ក្រោយពីបានឆ្លងកាត់ការប្រកួត ត្រឡប់មកមាតុភូមិវិញឃើញថា Miss Grand កម្ពុជាកញ្ញាឌី លីកា កាន់តែមានប្រជាប្រិយភាពនៅក្នុងការងារសិល្បៈ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ។

ការបង្ហាញវត្តមានក្នុង Trailer គ្រងតំណែងជាតួឯកស្រី ក្នុងរឿង «សន្យា» របស់ស្ថានីយទូរទស្សន៍បាយ័ន ឌី លីកា ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកដឹកនាំសម្ដែង ព្រោះគ្រប់គ្នាសង្កេតឃើញថា នាងសម្តែង បានយ៉ាងល្អ ទាំងការចូលតួក្នុងសាច់រឿង ការលេងទឹកមុខ និងកាយវិការសម្តែង ទោះនេះជាខ្សែភាពយន្តដំបូង ដែលបវរកញ្ញាស្រស់ស្អាតរូបនេះ ចូលរួមសម្តែងក៏ដោយ។

អ្វីដែលកាន់តែពិសេសសាច់រឿងនេះ ជាប្រភេទរឿងបុរាណទៀតផង ដោយមានការចូលរួមពីសិល្បករវ័យក្មេងជាច្រើន មិនថាតួប្រុស ឬស្រីឡើយ។ យ៉ាងណាមិញរឿងនេះនាង​សង្ឃឹមយ៉ាងមុតមាំថានឹងមានការគាំទ្រកាន់តែច្រើនឡើងៗផងដែរ។

រឿង សន្យា

ឆាប់ៗនេះ! លើកញ្ចក់ទូរទស្សន៍បាយ័ន #សន្យា

Gepostet von BAYON Television am Freitag, 18. Oktober 2019

LEAVE A REPLY

Please enter your comment!
Please enter your name here