(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរឿងតែងខ្លួនរបស់នាងវិញ ឃើញថាតែងតែស្រស់ស្អាតជានិច្ច មិនថាចូលរូមកម្មវិធី និងដើរលេងកម្សាន្តនានានោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតាមហ្វេសបុក​ អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ បានសរសេរសារបង្ហោះថា​ “នេះ​ជា​ថវិកា​បានមកពីការ “ទិញដើម្បីចែករំលែកក្តីស្រលាញ់” របស់បងប្អូនទាំងអស់គ្នា ថ្ងៃនេះ​នាងខ្ញុំ​បាន​យកមកប្រគល់ជូន មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ ចំនួន​ ៥,១៦៨,០០០រៀល​ និង​ 5168ដុល្លារអាមេរិក​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា​ អរគុណ​ចំពោះ​ការ​ចូល​រួម​របស់​បងប្អូន​គ្រប់គ្នា…”។

តាមរយៈការបង្ហាញសកម្មភាពបែបនេះ​ បានសរបញ្ជាក់ពីទឹកចិត្តគំរូមួយរបស់​ តារាស្រីរូបនេះ​ ដែលមានទឹកចិត្តចូលរួមជួយសង្គម​ ជាពិសេសជួយមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here