ទឹកពិសា រួមមិត្ត! អត្ថប្រយោជន៍នៃការផឹកទឹក

77

១. ហេតុអ្វីបានជាយើងចាំបាច់ផឹកទឹក? ការទទួលទានទឹក ទោះជាក្នុងទំរង់ណាក្តី ជាទឹកបរិសុទ្ធ ជាភេសជ្ជៈ ឬជាអាហារក្តី វាជាការចាំបាច់ណាស់ចំពោះសុខភាពរបស់យើងរាល់គ្នា។ ទឹកជាសារធាតុចិញ្ចឹមមួយដែលសរីរាង្គយើងត្រូវការដើម្បីរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ ទ្រទ្រង់ប្រព័ន្ធសរសៃឈាម ដឹកជញ្ជូនសារធាតុចិញ្ចឹម និងរក្សាសីតុណ្ហភាពក្នុងខ្លួន។ រាង្គកាយទាំងមូល ៦០%ជាទឹក ហើយតំណើរការរបស់ប្រព័ន្ធទាំងឡាយសុទ្ធតែអាស្រ័យលើទឹក។

ទឹកជាអ្នកជំរុះ ឬលាងសំអាតជាត់ពុលចេញពីសរីរាង្គសំខាន់ៗ ដឹកនាំសារធាតុចិញ្ចឹមទៅអោយកោសិការ និងផ្តល់សំនើមដល់ជាលិការមួយចំនួនដូចជាស្បែក ភ្នែក មាត់ បំពង់ករនិងច្រមុះ ជាលិការផ្លូវដង្ហើម និងជាលិការបំពង់រំលាយអាហារ។ រៀងរាល់ថ្ងៃ រាង្គកាយរបស់យើងបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម ទឹកនោម និងលាមក។ ដូច្នេះ ដើម្បីអោយសរីរាង្គទាំងឡាយប្រព្រឹត្តទៅដូចប្រក្រតី យើងចាំបាច់ត្រូវបំពេញបរិមាណទឹកដែលបានបាត់បង់មកវិញតាមរយៈការផឹកទឹកឬភេសជ្ជៈ និងបរិភោគអាហារដែលមានជាតិទឹក។  កង្វះជាតិទឹកក្នុងខ្លួននាំអោយរាង្គកាយខ្សោះ (Dehydration) សរីរាង្គទាំងឡាយមិនអាចបំពេញនាទីរបស់ខ្លួនបានល្អ បាត់បង់ថាមពល និងធ្វើអោយយើងរហិតរហៃ។

២. តើយើងត្រូវផឹកចំនុះប៉ុន្មាន? តាមធម្មតា យើងត្រូវបំពេញបរិមាណទឹកដែលបាត់បង់តាមផ្លូវធម្មជាតិមានដូចជា ការហួតចេញពីស្បែក ដង្ហើម ទឹកនោម និងលាមកជាដើម ដើម្បីរក្សាតុល្យភាព និងសុខភាពល្អ។ វិទ្យាស្ថានវេជ្ជៈសាស្រ្ត (Institute of Medicine) កំណត់ថា បុរសត្រូវការទឹកប្រមាណ៣,៧លីត្រនិងស្រ្តី២,៧លីត្រក្នុងមួយថ្ងៃ (ក្នុងនោះ៨០%មកពីភេសជ្ជៈ និង២០%មកពីអាហារ)។ ដូច្នេះសេចក្តីណែនាំដែលគេដឹងជាទូទៅថាយើងគួរទទួលទានទឹកប្រមាណ១,៩លីត្រក្នុងមួយថ្ងៃ មិនសូវខុសពីសេចក្តីណែនាំរបស់វិទ្យាស្ថានវេជ្ជសាស្រ្តទេ។ ភាគច្រើន អ្នកមានសុខភាពល្អអាចបំពេញជាតិទឹកដែលបានបាត់បង់មកវិញដោយយកការស្រេកទឹកជាសញ្ញាដាស់តឿន។

៣. អត្ថប្រយោជន៍នៃការផឹកទឹក យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិច ទឹកអាចជួយខ្លួនមនុស្សអោយ រក្សាសីតុណ្ហភាពក្នុងខ្លួនអោយនៅធម្មតា ជាទ្រនាប់  និងជាប្រេងរំអិលនៅតាមសន្លាក់  ការពារខួរឆ្អឹងខ្នង (Spinal Cord) និងជាលិការដទៃទៀតដែលងាយខូច (Sensitive tissues) ជួយជំរុះសារធាតុសំណល់ ឬជាតិពុលតាមរយៈទឹកនោម ដង្ហើម និងលាមក។

យើងសូមណែនាំប្រិយមិត្តទឹកពិសាដែលមានគុណភាពនឹងផលិតតាមបែបស្តង់ដា មានអនាម័យខ្ពស់ គឺ ទឹកពិសា រួមមិត្ត ។ ដែលជាផលិតផលម៉ាក់ប្រ៊េនថ្មីមួយទៀតដែលផលិតឡើងដោយស្នាដៃកូនខ្មែរយើង ដើម្បីជាការផ្គត់ផ្គង់នៅទឹកពិសាប្រកបដោយផាសុកភាព។ ទឹកពិសារួមមិត្ត មានទីតាំងស្ថិតនៅ ភូមស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្រាប់បងប្អូនដែលមានបំណងចង់យកទៅបោះដុំឬចែកចាយបន្ត អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 010 682 199/ 097 760 0413/ 089 734 576 សូមអរគុណ! ទឹកមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ។ ទឹកពិសា ( #ទឹកពិសារួមមិត្ត ) ជាទឹកពិសាគុណភាពខ្ពស់ និងមានអនាម័យ ដែលគិតគូរដល់សុកភាពអ្នកបរិភោគបំផុត។ ពិសាទឹកដែលមានគុណភាពខ្ពស់ដើម្បីសុកភាពអ្នករាល់គ្នា។