(ភ្នំពេញ)៖ លោក ឆាយ វីរៈយុទ្ឋ ដែលបច្ចុប្បន្ននេះជាតារាលំដាប់ប្រុសម្នាក់នៅក្នុងផលិតកម្មសានដេ ហើយក៏ឈរជើងបានយូរលើភាពល្បីល្បាញនឹងមានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ តាមរយៈបទចម្រៀងបែបស្នេហាយុវវ័យ ដែលបទចេញមកហើយទទួលបានការគាំទ្រសុទ្ឋសឹងតែជាបទដែលជាស្នាដៃនិពន្ឋរបស់ភរិយារបស់ខ្លួនផ្ទាល់តែម្តង។

ដោយឡែកក្រៅ​ពី​មាន​ឈ្មោះ​ជា​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​លោក ឆាយ វីរៈយុទ្ធ ជាឪពុក​គំរូ​មួយ​រូប​​ដែល​ស្រឡាញ់​មើល​ថែ​ថ្នាក់ថ្នម​កូន​ស្រី​មិន​ដាក់​ពី​ដៃ​សោះ​​ឡើយ។ គួរបញ្ជាក់ផងដែរថាកូនស្រីរបស់ លោក ឆាយ វីរៈយុទ្ឋ មានឈ្មោះថា ​ វីរៈយុទ្ធ អភិជាតាទេវី ដែលឈ្មោះនេះគ្រាន់តែឮហើយត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់គ្នា ឯមុខមាត់កូនស្រី របស់ លោក ឆាយ វីរៈយុទ្ឋ ពិតជាគួរឲ្យស្រលាញ់មែនទែន។

LEAVE A REPLY

Please enter your comment!
Please enter your name here