គួរឲ្យសសើរណាស់! អ្នកណាមិនស្គាល់ម៉ែរួយ! ស្ត្រីល្បីឈ្មោះលើអនឡាញ ផ្នែកពង្រឹងផ្លូវចិត្ត ពេលនេះបានបរិច្ចាកលុយធ្វើសាលារៀនមួយកន្លែង (មានវីដេអូ)

1204

(ខេត្តក្រចេះ)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្នយើងសង្កេតឃើញថាមានការផុសលក់ផលិតផលជាច្រើនប្រភេទយ៉ាងផុសផុលទំនិញរាប់សិបមុខក្នុងនោះមានទាំងផលិតផលថែរក្សាសម្រស់នឹងសុខភាពជាដើម។ ដោយឡែកមានប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ ម៉ែរួយ ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុកទាក់ទងទៅនឹងរឿងឡាយលក់ផលិតផលនឹងផ្នែកគ្រប់គ្រងអារម្មណ៍ខ្លួនឯង។

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Brand Rouy Beauty Care បានបង្ហោះសកម្មភាពសប្បុរសធម៌មួយដែលមានរូបមែ៉រួយ ចូលរួមក្នុងកម្មភាពមួយនោះដែរ ដោយបានសរសេរថា៖

សេដ្ឋីនីចិត្តបុណ្យថ្ងៃនេះ ម៉ែរួយបានមកធ្វើបុណ្យនៅសាលារៀនមួយកន្លែងសែនដាច់ស្រយាលក្នុងខេត្តក្រចេះ ក្នុងគោលបំណងសាងសង់សាលារៀនមួយខ្នង តំលៃជាង ៦ ម៉ឺនដុល្លារ សាមឌីមានមោនភាពណាស់ ដែលនារីខ្មែរមួយរូប អាចដឹកនាំមនុស្សរាប់ពាន់រាប់ម៉ឺននាក់អោយជោគជ័យលើវិស័យអនឡាញ និងពង្រឹងអារម្មណ៍ផ្លូវចិត្តមនុស្សរួមលោកអោយរឹងមុាំ និងមានចិត្តបុណ្យ។

ក្នុងនោះយើងក៏ឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនចូលមកខមមិន សរសើរដល់ទឹកចិត្តដ៏ល្អជួយដល់សង្គមខ្មែរ ជាពិសេសការសាងសង់នៅសាលារៀននេះដើម្បីឲ្យក្មេងៗនៅតំបន់ដាច់ស្រយាលមានសាលារៀន រៀនសូត្រនឹងគេ។

Gepostet von Brand Rouy Beauty Care am Samstag, 19. Oktober 2019