ស៊ែរចែកគ្នាដឹង! សាលារៀនស្តង់ដារបែបជប៉ុន បើកដំណើរការក្នុងប្រទេសកម្ពុជាហើយ សិក្សាដោយមិនគិតថ្លៃ….(មានវីដេអូ)

59

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។ សាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នេះ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅទីនេះ ដោយពុំមានបង់ប្រាក់នោះទេ។

គួរបញ្ជាក់ផងដែរថា មូលនិធិស៊ីសេហ្វមួយនេះមានគម្រោងនឹងពង្រីកសាលាភាពជាអ្នកដឹកនាំនេះទៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ក្នុងគោលបំណងជួយដល់មនុស្សជំនាន់ក្រោយឲ្យមានភាពក្លាហាននឹងអាចដឹកនាំជីវិតខ្លួនឯងនឹងសង្គមជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោម៖

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត ប្រភពវីដេអូ៖ PNN

Gepostet von ចេន សុជាតា / Chen Socheata am Freitag, 7. Juni 2019