ឃាត់ខ្លួនយុវវជនម្នាក់ពីបទលួច

62

(កណ្តាល)៖កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាលករណី៖ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនថ្ងៃពុធ៣រោចខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ខែតុលាគ.ស២០១៩ វេលាម៉ោង១៦.៣០នាទី នៅចំណុចភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

កម្លាំងនគរបាលប៉ុស្ដិ៍រកាខ្ពស់ បានសហការណ៍ជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាងធ្វេីការចាប់ខ្លួនឈ្មោះ អឿន រ៉ៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ពីបទអំពេីលួចកើតហេតុកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ដីកាលេខ១០៤ ចុះថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ២០១៨ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។បញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។