អ្នកម្តាយធម្មតា! នី រតនា អន្ទះសារចង់ឃើញមុខកូនប្រុសឬក៏ស្រី

100

(ភ្នំពេញ)៖ ក្រោយពីបានចាប់ដៃគ្នាជាគូភរិយារួចមកលោក នី រតនា នឹងភរិយារបស់ខ្លួនតែងតែបង្ហោះរូបភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយពីទំនេរពីការងារសិល្បៈលោក នី រតនា ក៏បានឆ្លៀតពេលជួយការងារភរិយារបស់ខ្លួនដូចជាការងារជួយលក់ផលិតផលថែរក្សាសម្រស់លើអនឡាញទៀត។

លោក នី រតនា ត្រូវបានប្រិយមិត្តនឹងមិត្តៗយុវវ័យជាច្រើនស្រលាញ់គាំទ្រដោយហេតុផលថាជាតារាមិនចេះលេងចរិកទៅណាមកណាសុភាពរួសរាយរាក់ទាក់មិនរើសអើងនរណាម្នាក់ឡើយ។ ដោយឡែកពេលនេះភរិយាយរបស់ខ្លួនកំពុងតែមានកូន តែមិនទាន់ដឹងថាប្រុសឬស្រីនៅឡើយនោះទេ។ ដោយទារកនោះទើបតែមានអាយុ ១៧ ខែទើបមិនទាន់ដឹងថាប្រុសឬស្រី។

ក្រោយពីដឹងថាភរិយារបស់ខ្លួនមានកូន នី រតនា កាន់តែយកចិត្តទុកដាក់ថ្នមភរិយានឹងជួយការងារសព្វគ្រប់បែបយ៉ាងសឹងតែមិនឲ្យភរិយារបស់ខ្លួនធ្វើឡើយ។ យើងងាកមកចាប់អារម្មណ៍នឹងភរិយារបស់ នី រតនា វិញម្តង បើទោះបីជាពេលនេះនាងកំពុងតែពពោះក៏ដោយក៏សម្រស់របស់នាងនៅតែស្រស់ស្អាតដូចដើម។

ប្រិយមិត្តជាច្រើនបានចាប់អារម្មណ៍នឹងសារដែល នី រតនា បានសរសេរសារបង្ហោះចង់មើលមុខកូន ដោយខ្លឺមសារថា ភរិយាខ្ញុំបាន 17 សប្ដាហ៍ហេីយបាទ ចាំអ៊ុតមេីលទាំងអស់គ្នាបងប្អូន ស្រី ឬក៏ ប្រុស ? ក្នុងនោះយើងក៏ឃើញមានការចូលខមមិនពីប្រិយមិត្តជាច្រើនហើយម្នាក់ៗក៏ចង់ដឹងថាដែរ​តើជាកូនប្រុសឬក៏ស្រី?