បាន មុន្នីលក្ខ័ ស្រីស្អាតសម្លេងក៏ពិសេសត្រូវចិត្តគ្រប់វ័យ (មានវីដេអូ)

65

(ភ្នំពេញ)៖ អតិតបេក្ខភាពប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោករបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស កញ្ញា បាន មុន្នីល័ក្ខ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថានាងតារាស្រីដែលមានទាំងរូបសម្រស់ស្រស់ស្អាត ហើយមានទឹកដមសម្លេងច្រៀងក៏ពិសេស។ តារាស្រីរូបនេះអាចច្រៀងបានទាំងបទកម្សត់បែបស្នេហាយុវវ័យ ជាពិសេសនាងបកស្រាយចម្រៀងមរតកដើមក៏កាន់តែពិរោះនឹងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនាង។

ដោយឡែកបច្ចុប្បន្ននេះយើងមិនទាន់ឃើញកញ្ញា បាន មុន្នីល័ក្ខ ឈរជើងក្នុងផលិតកម្មណាមួយឲ្យប្រាកដជាក់លាក់នៅឡើយនោះទេ បន្ទាប់ពីនាងបានបញ្ចប់កិច្ចសន្យាកុងត្រាជាមួយផលិតកម្មហង្សមាសរួចមក។

អ្វីដែលកាន់តែពិសេសនឹងជាទីចាប់អារម្មណ៍លើ កញ្ញា បាន មុន្នីល័ក្ខ នាងជាតារាស្រីវ័យក្មេងនឹងមានរូបសម្បតិ្តស្រស់ស្អាតសមនឹងរូបរាង ។ បើយោងតាមប្រភពដែលជិតដិតនឹងនាងបានបង្ហើបឲ្យដឹងថាមានកន្លង់ៗជាច្រើនកំពុងតាមចោមរោមសុំស្នេហ៍ពីនាងមិនតិចនាក់នោះទេ។