កញ្ញា ស៊ីន យូប៊ីន កាន់តែស្អាតកាន់តែល្បីនឹងមានការចាប់អារម្មណ៍ច្រើនជាពិសេស…

76

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់កញ្ញា ស៊ីន យូប៊ីន​ ដែលជាតារាសម្តែងស្រីវ័យក្មេងហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ទៀតផង។ នាងជាតារាសម្តែងម្នាក់ក្នុងចំណោមតារាសម្តែងផ្សេងៗទៀតដែលមានការចាប់អារម្មណ៍ពីអ្នកគាំទ្រទាំងសកម្មភាពសម្តែងនឹងជីវិតរស់នៅបែបស៊ីវិល័យរបស់នាង។

មួយរយៈចុងក្រោយនេះយើងឃើញថាសន្ទុះនៃការគាំទ្រទៅលើកញ្ញា ស៊ីន យូប៊ីន កាន់តែកើនឡើងទើបធ្វើឲ្យនាងមមាញឹកក្នុងការថតកុន ថតស្ពតពាណិជ្ជកម្មជាច្រើនក្នុងស្រុក។ ដោយសារតែភាពល្បីល្បាញនឹងរូបសម្រស់របស់នាងត្រូវបានខាងអ្នកដឹកនាំថៃបានអញ្ចើញនាងឲ្យថតសម្តែងជាមួយតារាថៃទៀតផង។