អ្នកណាមិនលង់បើសម្រស់បងប្អូន ក្មួយស្រីៗ ព្រាប សុវត្ថិ សុទ្ធតែ ស្រស់ស្អាតបែបនេះនោះ!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងចាស់វស្សាដែលជ្រកក្រោមដំបូលហង្សមាសជាច្រើនឆ្នាំមកហើយនេះគឺលោកព្រាប សុវត្ថិ បច្ចុប្បន្ននេះសន្ទុះនៃការគាំទ្រពីទស្សនិកជននៅតែខ្លាំងនឹងមានប្រជាប្រិយភាពដដែល ។ ដោយឡែកជាការពិតណាស់ មានប្រិយមិត្តមិនច្រើនទេ ដែលស្គាល់ពីមុខមាត់សមាជិក ក្នុងក្រុមគ្រួសារ របស់កំពូលតារាចម្រៀងលំដាប់ជួរមុខលោក ព្រាប​ សុវត្ថិ។  ព្រោះជារឿយៗ តារារូបនេះ ពិតជាមិនងាយប់ើកបង្ហាញពីជីវិតឯកជនក្នុងគ្រួសារឲ្យមហាជនបានស្គាល់នោះទេ។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនោះ ចំពោះមុខមាត់បងប្អូន កូនក្មួយស្រីៗ របស់លោក ព្រាប សុវត្ថិ និងភរិយា តាមពិតគឺសុទ្ធសឹងតែជាស្រីស្អាត និងមានរូបរាងស្លីមឡូយ មិនចាញ់តារាម៉ូដែលមួយចំនួនោះទេ។ ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ មើលលើរូបសម្រស់អ្នកទាំងអស់នោះវិញ ម្នាក់ៗពិតជាស្រស់ស្អាតខ្លាំង ជាពិសេសស្នាមញញឹមស្រស់របស់ពួកគេ គឺគួរឲ្យទាក់ទាញខ្លាំងតែម្ដង។

គ្រាន់តែឃើញរូបភាពទាំងនេះហើយភ្លាម ក៏មានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនឈប់ថា ពីសម្រស់ដ៏ស្រស់ស្អាតរបស់បងប្អូនកូនក្មួយ លោក និងភរិយា ព្រោះក្រៅពីមានកូនប្រុសស្រស់សង្ហាទាំង៣រូបហើយ គ្រួសារលោក ក៏នៅមានក្មួយស្រីៗជាស្រីស្អាតទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here