ស៊ែរចូររួមថែរក្សាបរិស្ថានទាំងអស់គ្នា! ចុមនេះលើកទីមួយហើយ ដែលឃើញ លោក ខេមរៈ សិរីមន្ត ធ្វើរឿងបែបនេះ!

(ភ្នំពេញ)៖ ខេមរៈ សិរីមន្ត វិញ តាមរយៈការជិះឧទ្ធម្គាគចក្រទៅលក់ដីឡូតិ៍ ផ្អើលអស់លោកឧកញ៉ាៗ និងធ្វើឱ្យតារាកំពូលទើស ម៉ៃ សុគន្ធ ទ្រាំមិនបាន ចេញមុខរិះគន់ទៅលើសិរីមន្ត ថា ធ្វើឬកដូចក្ងោក ។ ដោយឡែកថ្មីៗនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏មានងារជាកំពូលតារាចម្រៀងរ​ស់​ក្នុងទ្រនំជីវិតគ្រួសារដ៏ស្តុកស្តុម្ភ លើសំណងវីឡា ស្កឹមស្កៃ ស្រាប់តែបង្ហាញរូបភាពនៅលើបណ្តាញសង្គម បង្ហាញពីកំពូលតារាចម្រៀងរូបនេះ ដើររើសម្រាមសំអាតនៅទីសាធារណៈ ខណៈដែលសកម្មភាពដ៏កម្រនេះក៏ត្រូវបានអះ​អាងថា មិនមែនជាការសម្តែង។

ដែលកាន់តែទាក់ទាញចំណាប់អារម្មណ៍កែវភ្នែកមហាជននិងអ្នកគាំទ្រ ពីវីដេអូ អមដោយ Caption រៀបរាប់​ថា«រា​ល់ការការធ្វើទង្វើល្អដល់សង្គម ចូលកុំមានការខ្មាសអៀនឡើយ។ ក្នុងគណនីហ្វេសប៊ុកក៏បានបង្ហាញដែរ​ថា​«ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនិងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែល ចូលទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើបរិស្ថាន ស្អាត់សុខភាពល្អសំម្រាប់សង្គមជាតិទាំងអស់គ្នា» ។

ដោយឃើញពីសកមភាពរបស់តារាចម្រៀងរូបនេះរើសសម្រាមដោយមិនមានការខ្ពើមរអើមអ្វីជាមួយអ្នកសំអាតក្មេងចាស់នោះបណ្ដាគាំទ្រជាច្រើនបានខមមិនលើកសរសើរគ្រប់គ្នាថា«បងមន្តពិតជាតារាគំរូពិតមែន ថ្ងៃកំ​ណើ​តតែងឃើញតារាភាគច្រើងគេនាំជប់លៀងដើរលេងក្រៅប្រទេស តែបងមកជួយរើសសម្រាមដើម្បីសង្គម»។

រាល់ការធ្វើទង្វើល្អដល់សង្គម ចូលកុំមានការខ្មាសអៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនិងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែល ចូលទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើអោយបរិស្ថាន ស្អាត់សុខភាពល្អសំម្រាប់សង្គមជាតិទាំងអស់គ្នា

Gepostet von Khemarak Sereymun am Freitag, 2. November 2018

LEAVE A REPLY

Please enter your comment!
Please enter your name here