ចង់​បបួល​ប្រិយមិត្ត​ទៅ​លេងឆ្នេរនេសាទ​ ទើប​ដឹង​ថា​វា​ស្អាត​យ៉ាង​ណា (មានវីដេអូ)

493

ឆ្នេរនេសាទ មានប្រវត្តិជាយូរណាស់មកហើយ ដែលសព្វថ្ងៃ ប្រជាពលរដ្ឋ​រស់នៅតំបន់នេះនេះហៅតៗគ្នាថា ភូមិអ្នកនេសាទ។ ភូមិសាស្ត្រនៅតំបន់ឆ្នេរមួយនេះមានឆ្នេរខ្សាច់សក្បុស ខណៈ​ទឹកសមុទ្រខៀវថ្លាប្រវែង១០គម។ ឆ្នេរសាទនេះស្ថិតនៅចំងាយ ១៦៨គម ពីភ្នំពេញ។ ឆ្នេរ​ដ៏​ស្រស់​បំព្រង​នេះបច្ចុប្បន្នកំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគធំងាកមកចាប់អារម្មណ៍នឹងឆ្នេរមួយនេះ។

ឆ្នេរនេសាទមួយនេះស្ថិតនៅក្នុងខេត្តកោះកុងដែលខេត្តមួយនេះសំបូរទៅដោយធម្មជាតិព្រៃ​​​ព្រឹក្សាពណ៌​បៃតងស្រងាត់បំព្រង រួមនិងខ្យល់សមុទ្របរិសុទ្ធ គួរអោយចង់ទៅលំហែកំសាន្ត ឬ រស់នៅ។ ដោយបរិដ្ថានបរិសុទ្ធ ខ្យល់សមុទ្រត្រជាក់ វាលខ្សាច់សដូចសំឡី និង ទឹកសមុទ្រខៀវថ្លា បាន​ទាក់ទាញ​ទេសចរ​រយពាន់នាក់នៅថ្ងៃបុណ្យទានម្តងៗ ជា  ពិសេស ទេសចរណ៍​បរទេសភាគច្រើនបានទៅសំដិលប្រាណលើឆ្នេរនេសាទ និងងូតទឹកបរិសុទ្ធដ៏ខៀវថ្លានេះ៕

និយាយរួម សម្រស់ដ៏ស្រស់ញញឹមធម្មជាតិរបស់ឆ្នេរនេសាទមួយនេះបានធ្វើអោយ​ទីដ្ឋាន​នេះ​ក្លាយ​ជាស្ថានសួគ៌​ក្បែរមាត់សមុទ្រ​ដ៏សប្បាយរីករាយ​សម្រាប់​អារម្មណ៍​ និងផ្លូវចិត្ត ការលំហែរកាយ និង ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតប្រណិតគួរអោយបេតី​ទៅថ្ងៃអនាគតមិនខាន។ គួរបញ្ជាក់ផងដែលថាផ្ទះសំណាក់មិនទាន់មានសំបូរបែបនៅឡើយទេ ហើយភោជនីយដ្ឋានក៏មិនទាន់ជាមានដែរ ចំពោះ ម្ហូបអាហារវិញមានតែបង្គារ ក្តាមសេះ តម្លៃលក់វិញក៏ធូរថ្លៃដែរតម្លៃចន្លាះពី ២៥០០០ ពាន់រៀល ទៅ ៣០០០០ រៀលតែប៉ុណ្ណោះ។ តែបើល្អ គួរតែលៃលកម្ហូបអាហារត្រៀមខ្លះដើម្បីជៀសវាងការរំខានចិត្តក្នុងពេលធ្វើដំណើរកំសាន្ត។

ភ្ញៀវ​មក​លេង​ឆ្នេរ​នេសាទ​ឡេីង​ស្ទើរ​គ្មាន​កន្លែង​ចត​ឡាន​ម៉ូតូ

Gepostet von ឆ្នេរនេសាទ Nesat Beach am Sonntag, 29. September 2019