(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងហើយថាពេលនេះ កញ្ញាដេត ស្រីនាដ កំពុងតែត្រៀមខ្លួនជាស្រេច សម្រាប់ការប្រលងនៅក្រៅប្រទេស ដែលមានបណ្តាអ្នកគាំទ្រនៅក្នុងប្រទេសខ្មែរ ជាច្រើនបាននាំគ្នាចូលរួមផ្តល់នូវកម្លាំងចិត្តដល់នាងគ្រប់គ្នា នៅក្នុងការប្រឡងមួយនេះ។ ដោយឡែកក្រោយបវរកញ្ញាមុខមាត់ដ៏ស្រស់ស្អាតរូបនេះ បានធ្វើការបង្ហាញសម្រស់យ៉ាងប្លែកភ្នែក ក្នុងការតុបតែខ្លួនក្នុងឈុតអប្សរាបុរាណខ្មែរ ដែលធ្វើឲ្យសម្រស់នាងពិតជាលេចធ្លោយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលនាងតែងខ្លួនបែបនេះ មើលទៅពិតជាសាកសមស្អាតជានារីខ្មែរ បែបទន់ភ្លន់គួរឲ្យសរសើរ ស្អាតខ្លាំងមើលទៅប្រៀបដូចជារូបគំនូរយ៉ាងដូច្នោះអញ្ចឹង។ បូករួមនឹងសម្លៀកបំពាក់ខ្មែរយើងសម័យបុរាណដ៏ស្រស់ស្អាតទៀតនោះកាន់តែជួយលើកសម្រស់នាងថែមមួយកម្រិតទៀត

ក្រោយពីរូបភាពដែល នាងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករួចមកត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាស្រស់ស្អាតគ្រប់គ្នា ហើយក៏បានធ្វើការចុច Like នឹង Share ពីមួយទៅមួយលើបណ្តាញសង្គមហ្វេសប៊ុក។

ដេត ស្រីនាឌ បវរកញ្ញា Miss Grand កម្ពុជាឆ្នាំ២០១៩🇰🇭ក្នុងឈុតអប្សរា!Det Sreyneat Miss Grand Cambodia 2019So Amazing in Apsara dress!#Team_Cambodia

Gepostet von Team Cambodia am Mittwoch, 9. Oktober 2019

LEAVE A REPLY

Please enter your comment!
Please enter your name here