(ភ្នំពេញ)៖​ តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា បច្ចុប្បន្ននេះកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាពិសេសក៏មានក្រុមហ្វេនៗតាមគាំទ្រនាងស្ទើរតែក្រុមកម្មវិធីក្នុងការប្រគុំតន្ត្រីតាមបណ្តា Concert ធំៗក្នុងស្រុក។ ក្រោយពីទទួលបានការចាប់អារម្មណ៍នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងហើយមានឈ្មោះល្បីផងនោះ ពេលនេះ កញ្ញា រ៉េត ស៊ូហ្សា បានឈានជើងទៅមុខមួយកម្រិតទៀតហើយ។

នេះបើយោងទៅតាមរូបភាពនឹងប្រភពដែលជិតដិតនឹងនាងបានទម្លាយថានាងត្រូវបានផលិតកម្មមួយទាក់ទងឲ្យថតខ្សែភាពយន្តថ្មី ដោយក្នុងនោះសុទ្ឋតែជាតារាចិនល្បីៗចូលរួមមានដូចជា លោក  Dicky Cheung  ជាដើម។ នេះដោយសារតែទេពកោសល្យនឹងភាពល្បីល្បាញរបស់កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកដឹកនាំខ្សែភាពយន្តចាប់អារម្មណ៍ជ្រើសនាងឲ្យចូលថតរឿង។

ប្រភពមួយទៀតបានឲ្យដឹងថាតម្លៃខ្លួនក្នុងការថតរឿងនេះគឺខាងផលិតកម្មបានផ្តល់ឲ្យ រ៉េត ស៊ូហ្សាណា ថ្លៃកប់ពពកតែយើងមិនទាន់ទទួលបានចំនួនជាក់លាក់ប៉ុន្មាននោះទេ គ្រាន់តែដឹងថាតម្លៃខ្លួនក្នុងការថតរឿងថ្មីមួយនេះច្រើនជាងការថតរឿងមុនៗក្នុងផលិតកម្មហង្សមាស។

LEAVE A REPLY

Please enter your comment!
Please enter your name here