ចង់ស្រកក្បាលពោះមែនទេ? វិធីនេះស្រកលឿនបំផុត

26

(សុខភាព)៖ យើងទាំងអស់គ្នាសុទ្ធតែអាចដឹងហើយថា ខ្លួនឯងកំពុងតែឡើងទម្ងន់ច្រើនមែនទែន ហើយក្នុងនោះ ក៏មានមនុស្សជាច្រើនខំព្យាយាមសម្រកទម្ងន់ឡើងវិញដើម្បីឲ្យរាងកាយមើលទៅសមសួន។ មានកត្តាច្រើនណាស់ដែលអាចនាំឲ្យមានបញ្ហានេះដូចជា របបអាហារ របៀបរស់នៅ និងការចាស់ទៅតាម អាយុ។ ការរំលាយអាហាររបស់រាងកាយមិនអាចស្ថិតក្នុងស្ថានភាពដូចគ្នាឡើយនៅពេលអាយុកាន់តែច្រើន ហើយក៏មានរឿងច្រើនដែរ ដែលអាចបន្ថយការរំលាយអាហារនេះ។

មនុស្សយើងភាគច្រើនកំពុងតែផ្តោតសំខាន់ទៅលើការសម្រកជាតិខ្លាញ់ឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន នៅពេលនិយាយដល់ការសម្រកទម្ងន់។ ដូច្នេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យការសម្រកជាតិខ្លាញ់កាន់តែលឿនទៅ?

ញ៉ាំទឹកច្រើនអ្នកប្រហែលជាមិនយល់ដូច្នេះឡើយ ប៉ុន្តែការញ៉ាំទឹកគឺជាមធ្យោបាយមួយក្នុងការជួយដល់ការរំលាយអាហារ។ រាងកាយមនុស្សយើង្តរូវបានបង្កើតឡើងដោយជាតិទឹកច្រើនជាងគេ ហើយយើងក៏ងាយនឹងបាត់បង់ វានៅពេល បែកញើស ដកដង្ហើម និងញ៉ាំអាហារដែរ។

ជាអកុសល្យ មនុស្សយើងទាំងអស់គ្នាសុទ្ធតែមិនបានញ៉ាំទឹកច្រើនៗក្នុងមួយថ្ងៃទេ ដូច្នេះហើយទើបវាប៉ះពាល់ ដល់ការរំលាយអាហារ។ ការញ៉ាំទឹកប្រហែល ៨ កែវក្នុងមួយថ្ងៃ នឹងជួយអ្នកសម្រកជាតិខ្លាញ់បានរហូតដល់ ២០០០០កាឡូរីជារៀងរាល់ឆ្នាំ។

គេងច្រើនការចូលគេងលឿនអាចជួយធ្វើឲ្យការរំលាយអាហារកាន់តែល្អជាងមុនដែរ។ មានការសិក្សាជាច្រើនដែលភ្ជាប់ ទំនាក់ទំនងការគេង និងការសម្រកទម្ងន់ ហើយយើងក៏មិនបានយល់អំពីរឿងនេះដែរ។

លទ្ធផលបានបង្ហាញថា អ្នកដែលគេងតិចជាង ៦ម៉ោងក្នុងមួយយប់រយៈពេលច្រើនឆ្នាំ អាចឡើងទម្ងន់។ ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែគេងច្រើនដែរនោះគឺថា កាលណាគេងមិនគ្រប់ អាចធ្វើឲ្យអ្នកឃ្លាន និងឃ្លានអាហារដែលមិនផ្តល់សុខភាពហើយ ញ៉ាំច្រើនៗទៀត។

ផឹកទឹកតែ ដំណើរការដែលរាងកាយបង្កើតកម្តៅគេហៅថា Thermogenesis ដែលអាចជួយបន្ថែមកាឡូរីកាន់ តែច្រើនដែលយើងរំលាយជាប្រចាំថ្ងៃ។ ដើម្បីជំរុញដល់ដំណើរការណ៍នេះ អ្នកត្រូវតែញ៉ាំអាហារណាដែលមាន ជីវជាតិត្រឹមត្រូវដែរ ហើយមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនដើម្បីអាចធ្វើបានគឺត្រូវញ៉ាំតែបៃតង ព្រោះវាមានសារធាតុ Catechins។ ការញ៉ាំតែបៃតងនេះនឹងជួយរំលាយជាតិខ្លាញ់រហូតដល់ ១០ ទៅ ១៦ភាគរយឯណោះ៕