មួយឈុតនេះសាមញ្ញមែនតែ ខេមរៈ សិរីមន្ត នៅតែសង្ហារក្នុងថ្ងៃខួបរបស់កូន (មានវីដេអូ)

34

(ភ្នំពេញ)៖ តារាចម្រៀង ដ៏ល្បីមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាសនោះ គឺលោក ខេមរៈ សិរីមន្ត ដែលមានទឹកដមសំនៀងល្អ ហើយក៏នៅតែដក់ជាប់បេះដូងអ្នកស្តាប់មិនចេះជិនណាយ ជាពិសេសនោះ គឺបទចម្រៀងទាំងឡាយទាក់ទងមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះ។

ក្រៅពីវិស័យសិល្បៈ បើក្រឡេកទៅមើល សុភមង្គលក្នុងគ្រួសាររបស់លោកវិញពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ជាក់ស្តែងកាលពីពេលកន្លងទៅ ក្រោយពីទំនេរពីការងារ លោកតែងតែបានផ្តល់ក្តីស្រឡាញ់ពេញបេះដូង ជូន ភរិយា ក៏ដូចជាកូនៗរបស់លោក មើលទៅគឺពោរពេញដោយសុភមង្គលខ្លាំងណាស់។

ដោយឡែកកាលពីម្សិលមិញ  លោក និងភរិយា បានរៀបចំពីធីខួបកំណើតមួយជូនកូនប្រុសជាទីស្រឡាញ់របស់លោក ដែលមើលទៅពិតជាមានភាពសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់។ មួយវិញទៀត អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺឈុតសំលៀកបំពាក់លោក ខេមរៈ សិរីមន្ត តែម្តង ដែលមើលទៅ ពិតជាប្លែក និងទាក់ទាញជាខ្លាំង។

មើលវីដេអូនឹងរូបភាពខាងក្រោម៖

🎉🎊🎁 អារម្មណ៍ពិតក្នុងថ្ងៃខួបកំណើត🎂មន្តស្នេហ៏🎂

Gepostet von Phally PM am Donnerstag, 3. Oktober 2019