ខ្ញុំមិនយកសំណងដោយសារ ខ្ញុំអាណិតក្មេង! ស្អាតហើយថែមទាំងចិត្តល្អទៀត

40

(ភ្នំពេញ)៖ កាលពីម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើយរបស់ប្អូនប្រុសម្នាក់បានបើករម៉ក់ដោយបានវ៉ាខាងស្តាំហើយបានទៅប៉ះរថយន្តសេរីទំនើបម៉ាក់ Rang Rover របស់ស្រីស្អាតម្នាក់ដែលបានគេស្គាល់ថាជាតារាហ្វេសប៊ុកនឹងលក់ផលិតផលតាមអនឡាញដ៏ល្បីមួយរូប។ ក្នុងហេតុការនោះយើងឃើញថារថយន្តផ្នែកខាងក្រោយទ្វារខាងស្តាំត្រូវខ្ចេច តែជនរងគ្រោះមិនបានទារឲ្យភាគីបង្កហេតុដោយសងនោះទេដោយនាងបាននិយាយថា៖

“ខ្ញុំមិនយកសំណងដោយសារ ខ្ញុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុ ជិះម៉ូតូវ៉ាស្ដាំអញ្ចឹងអី ព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចៗផង អូនមកវ៉ាស្ដាំអញ្ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងម៉េចទៅ”។

ក្រោយពីសារដែលកញ្ញា Mo Lika បានបង្ហោះហើយមិនរករឿងអ្នកបង្កហេតុបែបនេះធ្វើឲ្យអ្នកគាំទ្រនឹងប្រិយមិត្តពេញចិត្តនឹងចិត្តសណ្តោសរបស់នាងជាខ្លាំងដោយមានគេចូលខមមិនថា៖  “អរគុណណាស់ចែ ដែលមិនប្រកាន់ហ្នឹងក្មេងប្រុសម្នាក់នេះ សូមព្រះជួយថែរក្សាចែការហូតផងកុំអេាយមានរឿងបែបនេះកេីតឡេីងទៀត”

មានរឿងទៀតហើយ

Gepostet von Molika Online Shop am Dienstag, 8. Oktober 2019